ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អង់គ្លេស៖ អតីតកីឡាករក្លិប Manchester United លោក Robbie Savage ជឿជាក់ថា មានតែបីក្រុមប៉ុណ្ណោះដែលអាចប្រជែងជាមួយ Manchester City បានក្នុងពានរង្វាន់ Premier League តែ មិនមាន Arsenal ឡើយ។

ជាការពិតណាស់ បើយើងនិយាយពី Arsenal គឺ នារដូវកាលនេះពួកគេបានឈរនៅលើកំពូលតារាង Premier League រហូតដល់ទៅ ២៤៨ថ្ងៃ ប៉ុន្តែ ចុងក្រោយបែរជាភ្លាត់ឲ្យ Man City ឡើងឈរកំពូលតារាងជំនួស និង ក្លាយជាម្ចាស់ជើងឯកតែម្តង បន្ទាប់ពីក្រុមរបស់លោក Pep Guardiola ទទួលបានជ័យជម្នះ១២ប្រកួតជាប់ៗគ្នា។
លោក Robbie បាននិយាយថា៖
Manchester United, Liverpool និង Chelsea គឺ ជាបីក្រុមដែលអាចប្រជែងជាមួយ Man City បាននារដូវកាលក្រោយ។ ប៉ុន្តែពួកគេចាំបាច់ត្រូវតែរកឲ្យបាន ៩៥ពិន្ទុ ដើម្បីតាមទាន់ Man City បាន៕

ប្រភព៖ metro