អង់គ្លេស៖ ខ្សែការពារស្លាបឆ្វេង Luke Shaw បានលើកឡើងថា គោលដៅរបស់ Manchester United នារដូវកាលក្រោយ គឺ ចង់ឈ្នះពានរង្វាន់ Premier League និង Champions League។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្រោយយកឈ្នះ Chelsea ក្នុងលទ្ធផល ៤ទល់នឹង១ កាលពីយប់មិញ មានន័យថា ពួកគេនឹងមានកៅអីលេងក្នុងពានរង្វាន់ Champions League នារដូវកាលក្រោយ បន្ទាប់ពីខកខានបង្ហាញខ្លួននារដូវកាលនេះ ខណៈក្រោមការដឹកនាំរបស់លោក Erik ten Hag គ្រប់គ្នាមើលឃើញថា Man UTD ពិតជារីកចម្រើនខ្លាំងបើធៀបនឹងប៉ុន្មានរដូវកាលចុងក្រោយនេះ។
Shaw បាននិយាយថា៖
គោលដៅរបស់ក្រុមពួកយើងនារដូវកាលក្រោយ គឺ ត្រូវតែឈ្នះពានរង្វាន់ Premier League និង Champions League៕

ប្រភព៖ ESPN