ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អឺរ៉ុប៖ ខ្សែប្រយុទ្ធក្លិប Paris Saint Germain កីឡាករ Kylian Mbappe បានបង្ហាញអំពីចំណាប់អារម្មណ៍យល់ឃើញចំពោះអ្នកឈ្នះការប្រកួតរវាង Manchester City ទល់នឹង Inter Milan នៃពានរង្វាន់ Champions League។

ជាការពិតណាស់ នៅថ្ងៃទី ១១ ខែមិថុនា ខាងមុខនេះ Man City នឹងត្រូវប្រកួតទល់នឹង Inter Milan នៃវគ្គផ្តាច់ព្រ័ត្រ Champions League ខណៈ ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន Ataturk Olympic Stadium នៃប្រទេសតួកគី។
Mbappe បាននិយាយថា៖
វានឹងក្លាយជាការប្រកួតដ៏អស្ចារ្យ។ ខ្ញុំនឹងទស្សនាការប្រកួតនេះ។ ខ្ញុំគិតថា Man City នឹងទទួលបានជ័យជម្នះ៕

ប្រភព៖ sportskeeda