ថៃ៖ កាលពីយប់ថ្ងៃទី៤ ខែកក្កដា កន្លងទៅនេះ ប្រភពព័ត៌មានថៃបានឲ្យដឹងថា តារាសម្ដែងស្រី Ice Preechaya បានបង្ហាញសកម្មភាពគួរឲ្យសង្ស័យបន្ទាប់ពីឃើញផ្ញើសារទៅម្ដាយ។ នៅក្នុងនោះ តួស្រីរូបនេះ បានផ្ញើសារទៅកាន់ម្ដាយខ្លួនថា Ice ស្រឡាញ់ម៉ាក់ ប្រៀបដូចជាសារលាទៅកាន់ម្ដាយខ្លួនអញ្ចឹង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លើសពីនោះ បន្ទាប់ពីឃើញសារនេះហើយ គេបានប្រទះឃើញ Ice សន្លប់នៅក្នុងបន្ទប់ខ្លួន ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ម៉្យាងទៀត សភាពនាងគួរឲ្យបារម្ភ ដោយនាងនៅមានជីពជរខ្សោយនៅឡើយ ហើយនាងកំពុងស្ថិតនៅក្នុងបន្ទប់ ICU។

ជាមួយគ្នានេះដែរ បណ្ដាអ្នកគាំទ្រនាំគ្នាមានការព្រួយបារម្ភជាខ្លាំង ដោយកន្លងមកនាងធ្លាប់ត្រូវបានគេរិះគន់វាយប្រហាររឿងកែសម្ភស្សជ្រុល ដែលអាចនាំឲ្យតារាស្រីវ័យ៣៣ឆ្នាំរូបនេះ មានបញ្ហារផ្លូវចិត្ត។ បើទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការគិតប៉ុណ្ណោះ ព័ត៌មានពិតយ៉ាងណានោះ យើងនូវមិនទាន់ដឹងនៅឡើយទេ៕
ប្រភព៖ Thai Star Fanpage

