សង្គម៖ ដូចដែលប្រិយមិត្តដឹងស្រាប់ហើយថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ កាន់តែខិតជិតចូលមកដល់ហើយ។ ដូចនេះ បងប្អូនដែលមិនទាន់ច្បាស់ថា ខ្លួនមានឈ្មោះបោះឆ្នោតឬអត់ ហើយពិបាកធ្វើដំណើរទៅឆែកផ្ទាល់ អាចធ្វើតាមវិធីនេះបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កាន់តែងាយស្រួល ដោយគ្រាន់តែចូលទៅកាន់វេបសាយ https://voterlist.nec.gov.kh/
របៀបមើលឈ្មោះបោះឆ្នោតមាន៣ សូមធ្វើតាមការណែនាំខាងក្រោមនេះ៖
១.ស្វែងរកតាមរយ:ឈ្មោះ
២.ស្វែងរកតាមរយៈអត្តលេខ

៣.ស្វែងរកតាមរយ:លេខអត្តសញ្ញាណប័ណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណ។ នៅពេលបងប្អូនជ្រើសរើសវិធីណាមួយ បងប្អូនគ្រាន់តែចូលទៅជ្រើសរើសខេត្ត និងឃុំ/សង្កាត់ ដែលខ្លួនត្រូវបោះ រួចវាយបញ្ចូលឈ្មោះនាម និងត្រកូលជាការស្រេច។

គួរឲ្យដឹងផងដែរថា ក្នុងឱកាសបោះឆ្នោតនោះអ្នកធ្វើការគ្រប់វិស័យទាំងអស់នឹងត្រូវបានឈប់សម្រាករយៈពេល ៣ថ្ងៃពេញគឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដានេះដើម្បីបានទៅចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕