បរទេស/កម្សាន្ត៖ ពិតណាស់ កំពូលតារារ៉េបស្រី Nicki Minaj នៅអាចតែឈរឈ្មោះជាម្ចាស់ក្សត្រី Hip Hop ដដែល បើទោះបីជាមានដៃគូរប្រកួតប្រជែងច្រើនក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រជាប្រិយភាពរបស់តារាស្រីរូបនេះ ហាក់មានសន្ទុះនៃការគាំទ្រកើនឡើងនៅជុំវិញពិភពលោក ពីមួយឆ្នាំ ទៅមួយឆ្នាំ។ ពោល គឺសុទ្ធសឹងតែគ្រាប់អាល់ប៊ុមទៅហើយ ដែលតារាស្រីរូបនេះ ទទួលបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោក។
ថ្មីៗនេះ Nicki Minaj បានឈ្នះពានរង្វាន់ Hip Hop ល្អបំផុតសម្រាប់ឆ្នាំ២០២៣ ទៅលើបទចម្រៀងថ្មីរបស់នាង ដែលមានចំណងជើងថា 'Super Freak Girl'។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ កំពូលតារារ៉េបស្រីលំដាប់ថ្នាក់ពិភពលោករូបនេះ បានអរគុណដល់បណ្ដាអ្នកគាំទ្រនៅជុំវិញពិភពលោក ដែលតែងតែគាំទ្ររូបនាងកន្លងមក ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាង នៅតែឈរលើលំដាប់កំពូល ក្នុងវិស័យមួយនេះ៕
ប្រភព៖ MTV
សូមទស្សនារូបភាពដូខខាងក្រោម៖






