ត្រៀមហើយស្រេច! Barca សម្លឹងឃើញខ្សែប្រយុទ្ធកំពូលល្បឿននៅ PL រូបនេះ ជាបេក្ខភាពជំនួសខ្លាចាស់ Lewandowski នាពេលអនាគត

//s9.kh1.co/c1/c1708fa4d960515bf0a9204a2f655d14ef757f04.jpg
បាល់ទាត់

 ១៨-កញ្ញា-២០២៣ ៤ល្ងាច · ៨ ខែមុន

Barca សម្លឹងឃើញខ្សែប្រយុទ្ធកំពូលល្បឿននៅ PL រូបនេះ ជាបេក្ខភាពជំនួសខ្លាចាស់វ័យ៣៥ឆ្នាំ Lewandowski

បរទេស៖ ក្លិបអ្នកមានបុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា ​ចង់​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​របស់ក្លិបសារិកាព្រៃ Newcastle United កីឡាករ Alexander Isak។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=599,h=387,q=100/57/57465b732e348d6756eb076a418c4171d25fa7c6.png

យោងតាមកាសែត Fichajes បានឲ្យដឹងថា លោក Xavi គឺជាអ្នកគាំទ្រដ៏ធំរបស់ខ្សែប្រយុទ្ធខាងលើ ហើយបានកំណត់ Isak ជាគោលដៅ ខណៈដែលក្លឹបក៏សម្លឹងមើលការពង្រឹងជម្រើសខ្សែប្រយុទ្ធរបស់ពួកគេផងដែរ។

ក្លិបយក្សតំបន់កាតាឡាន់ កំពុងរៀបចំផែនការអនាគតរយៈពេលវែងសម្រាប់តំណែងខ្សែប្រយុទ្ធ ក៏ព្រោះតែពេលវេលាបង្ហាញខ្លួនលើទីលានរបស់កីឡាករ Robert Lewandowski កាន់តែខើច ដោយសារឥឡូវនេះរូបគេ មានអាយុ ៣៥ឆ្នាំទៅហើយ។

https://s9.kh1.co/__image/w=650,h=407,q=100/1d/1d94a60f840487ba338689c83d8815db2e760092.png

ការចុះហត្ថលេខាលើ Isak នឹងមិនមែនជាកិច្ចការងាយស្រួលនោះទេក៏ព្រោះតែ Newcastle ទើបតែនាំចូលខ្សែប្រយុទ្ធរូបនេះ ក្នុងតម្លៃ៦៣លានផោន កាលពីរដូវក្ដៅឆ្នាំមុន។

Isak រកបាន ១២ គ្រាប់ក្នុង ៣១ ប្រកួត ប៉ុន្តែត្រូវប្រជែងជាមួយ Callum Wilson សម្រាប់ជម្រើសដំបូង។ កិច្ចសន្យារបស់ Isak ដំណើរការរហូតដល់ឆ្នាំ ២០២៨ ។ ដូច្នេះអាចមើលឃើញបានថា​ Newcastle នឹងមិនចែកផ្លូវជាមួយខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត ក្នុងតម្លៃទាបនោះទេ ដែលនេះជាការលំបាកសម្រាប់ Barcelona ​ដែលកំពុង​មាន​បញ្ហា​ហិរញ្ញវត្ថុ៕

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T