អត់ចេះញញើតទេ! ធឿន ធារ៉ា បង្ហើបថាសៃយុគបានសុំខ្លួនសងសឹកគំនុំចាស់ តែធារ៉ាឆ្លើយទៅវិញថា បើចង់ជួបជួបបាន តែសុំវា..យក្នុងលក្ខខណ្ឌនេះ

//s9.kh1.co/a4/a44232f18e1c7196b5fe04de66f0aca3453ec92c.jpg
ប្រដាល់

 ០២-ធ្នូ-២០២៣ ៣ល្ងាច · មួយឆ្នាំមុន

ធឿន ធារ៉ា បង្ហើបថាសៃយុគបានសុំខ្លួនសងសឹកគំនុំចាស់ តែធារ៉ាឆ្លើយទៅវិញថា បើចង់ជួបជួបបាន តែសុំវាយក្នុងលក្ខខណ្ឌនេះ

កម្ពុជា៖ អ្នកលេងពូថៅដៃពិឃាដធឿន ធារ៉ា ដែលជាកូនសិស្សរបស់លោកគ្រូអេ ភូថង បានបង្ហើបថា អ្នកប្រដាល់ជើងខ្លាំងថៃ សៃយុគភុនផាន់ម៉ួង បានសុំខ្លួនជួបគ្នាជាថ្មីម្តងទៀតដើម្បីសងសឹកគំនុំចាស់ តែធារ៉ាបានឆ្លើយទៅវិញថា បើចង់ប៉ះ គឺសុំប៉ះនៅទឹកដីក្នុងប្រទេសកម្ពុជាវិញម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

រម្លឹកថា ធារ៉ា គឺធ្លាប់ជួបគ្នាជាមួយ សៃយុគ ម្តងរួចមកហើយ ដែលកាលនោះ គឺរូបគេបានផ្តួលឱ្យអ្នកប្រដាល់លំដាប់ A របស់ ថៃ រូបនេះបោះបង់ការប្រកួតនៅក្នុងទឹកទី ១ នៅលើសង្វៀន Thai Fight បន្ទាប់ពីមានស្នាមបែកនៅលើថ្ងាសធំពេក ខណៈក្រោយជ័យជម្នះនេះក៏បានធ្វើឱ្យអ្នកប្រដាល់កម្ពុជាដែលមានដើមកំណើតមកពីខេត្តព្រៃវែងចាប់ផ្តើមមានឈ្មោះបោះសម្លេងល្បីរន្ទឺខ្លាំងផងដែរ។

រូបភាព
រូបភាព

ថ្មីៗនេះនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មាន Tmey Football ធារ៉ា បាននិយាយថា សៃយុគ គឺបានសុំខ្លួនប្រកួតគ្នាម្តងទៀត ដើម្បីជម្រះបញ្ជីគំនុំចាស់ ប៉ុន្តែរូបគេបានដាក់ការស្នើសុំទៅវិញ ថាបើសៃយុគចង់ជួបគឺជួបបាន តែសុំជួបគ្នានៅទឹកដីកម្ពុជាវិញម្តង ដោយសារតែប្រកួតកាលពីលើកមុនគឺបានធ្វើនៅទឹកដី ថៃ រួចទៅហើយ។

រូបភាព
រូបភាព
រូបភាព
រូបភាព

សូមទស្សនាវីដេអូសម្ភាសន៍ខាងក្រោម៖

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T