អស់ទាស់! Vinicius យប់មិញស៊ុត hat-trick យ៉ាងអស្ចារ្យ ជួយឱ្យ R.Madrid លត់ Barca ៤-១ លើកពាន Supercopa de Espana(មានវីដេអូ)

//s9.kh1.co/4c/4c7dc4daaed6b2647b3c5e7a72d3707c874119f0.jpg
បាល់ទាត់

 ១៥-មករា-២០២៤ ១០ព្រឹក · មួយឆ្នាំមុន

Vinicius យប់មិញស៊ុត hat-trick យ៉ាងអស្ចារ្យ ជួយឱ្យ R.Madrid លត់ Barca ៤-១ លើកពាន Supercopa de Espana

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៤ ក្រុមអធិរាជស Real Madrid បានជួបតទល់គ្នាជាមួយក្រុមអ្នកមានបុណ្យ FC Barcelona នៅកីឡដ្ឋាន Al-Awwal Stadium ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Supercopa de Espana។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងជំនួបនៃក្រុមខ្លាំងទាំង ២ ពិតជាតានតឹងមែន ប៉ុន្តែជារួមខាង Real Madrid ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានយកឈ្នះទៅលើក្រុម Barcelona ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៤ ទល់នឹង ១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ៤ គ្រាប់របស់ R.Madrid គឺរកបានដោយ Vinicius Jr. ៣ គ្រាប់ម្នាក់ឯង គឺនៅនាទីទី ៧, ១០ និង ៣៩(P) និងមួយគ្រាប់ទៀតរកបានបដោយ Rodrygo នៅនាទីទី ៦៤ ដោយឡែក ១ គ្រាប់របស់ Barcelona វិញ គឺរកបានដោយ Robert Lewandowski នៅនាទីទី ៣៣។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ក្រោយជ័យជម្នះនេះ គឺបានធ្វើឱ្យ Real Madrid ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Supercopa de Espana នេះជាផ្លូវការហើយ ដែលជាលើកទី ១៣ នៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T