អឺរ៉ុប៖ អតីតគ្រូបង្វឹកក្លិប Barcelona លោក Xavi Henandez បានទម្លាយថា គាត់បានត្រៀមខ្លួនជាស្រេចដើម្បីវិលត្រឡប់មកកាន់ការងារជាគ្រូបង្វឹកវិញ នាពេលឆាប់ៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្រោយចូលនិវត្តន៍ពីបាល់ទាត់នៅក្នុងឆ្នាំ ២០១៩ គឺ លោក Xavi បានចាប់ផ្តើមការងារជាគ្រូបង្វឹក នៅក្នុងឆ្នាំ ២០១៩ នោះដដែលជាមួយ Al Saad នៃលីគកំពូលកាតា បន្ទាប់មកក្នុងឆ្នាំ ២០២១ លោកក៏ទទួលបានតួនាទីពិសេសក្នុងការក្លាយជាគ្រូបង្វឹករបស់ Barcelona ប៉ុន្តែ ក្រោយដឹកនាំក្រុមពុំសូវទទួលបានលទ្ធផលល្អកាលពីរដូវកាលមុន លោកក៏ត្រូវបានក្រុមអ្នកមានបុណ្យបញ្ចប់តំណែងតែម្តង។
ទាក់ទងនឹងរឿងខាងលើ លោក Xavi បាននិយាយថា៖
ខ្ញុំចង់ឈ្នះ Champions League, World Cup និង Euro ក្នុងនាមជាគ្រូបង្វឹក។ ខ្ញុំបើកចិត្តក្នុងការទទួលការងារថ្មីពេលនេះ ហេតុអ្វីមិនអាចទៅរួចក្នុងការដឹកនាំក្រុមផ្សេងៗនៅ La Liga? ខ្ញុំកំពុងទន្ទឹងរង់ចាំផែនការដ៏គួរឲ្យចាប់អារម្មណ៍មួយ៕
