ឈ្វេងយល់ ពីប្រភេទចំណូលនៃបទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់ចំណូលពន្ធ បែងចែកជា ៣ប្រភេទ

//s9.kh1.co/e0/e00fea73a64e7e40b7763c107820d8cc95b9174d.png
Khmerhome

 ០៨-កុម្ភៈ-២០២៤ ២ល្ងាច · ២ ឆ្នាំមុន

ក្នុងបទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់ចំណូល ដូចមានចែងក្នុងប្រកាសលេខ ០៩៨ សហវ.ប្រក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ត្រង់ប្រការ២១ ប្រការ២២ និងប្រការ២៣ ចំណូលត្រូវបានបែងចែកជា ៣ ប្រភេទ

https://s9.kh1.co/__image/w=650,h=366,q=100/04/04265651ee22d1431b3bf2a76edb9637bff8c047.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ក្នុងបទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់ចំណូល ដូចមានចែងក្នុងប្រកាសលេខ ០៩៨ សហវ.ប្រក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ត្រង់ប្រការ២១ ប្រការ២២ និងប្រការ២៣ ចំណូលត្រូវបានបែងចែកជា ៣ប្រភេទ ដូចខាងក្រោម៖

១-ចំណូលពីសកម្មភាពអាជីវកម្ម៖ គឺជាចំណូលដែលបានមកពីការផ្គត់ផ្គង់ទំនិញឬសេវាដែលជាសកម្មភាពអាជីវកម្មដូចមានបញ្ជាក់នៅ លើប័ណ្ណពន្ធប៉ាតង់របស់សហគ្រាស។ ចំណូលនេះ រួមបញ្ចូលទាំងការទទួលស្គាល់ចំណូលដែលកើតអំពីការយកទំនិញឬសេវាសម្រាប់ ប្រើប្រាស់ផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ផងដែរ។

២-ចំណូលបន្ទាប់បន្សំ៖ គឺជាចំណូលទាំងឡាយណាដែលមិនមែនជាចំណូលពីសកម្មភាពអាជីវកម្មរបស់សហគ្រាស ប៉ុន្តែត្រូវគិតបញ្ចូល ផងដែរទៅក្នុងប្រាក់ចំណូលរបស់សហគ្រាស។

ចំណូលបន្ទាប់បន្សំមានជាអាទិ៍៖

• ចំណូលពីការជួលអចលនទ្រព្យ ទោះបីជាអចលនទ្រព្យនោះចូលរួម ឬមិនចូលរួមក្នុងសកម្មភាពអាជីវកម្មក្តី

• អចលនទ្រព្យដាក់ឱ្យតតិយជនប្រើប្រាស់ដោយឥតគិតថ្លៃ ដោយត្រូវកំណត់ថាសហគ្រាសបានទទួលចំណូលជាប់ពន្ធដែលមាន ទឹកប្រាក់ស្មើនឹងថ្លៃឈ្នួលតាមទីផ្សារនៃអចលនទ្រព្យ

• អចលនទ្រព្យដាក់ឱ្យនិយោជិតប្រើប្រាស់ជាលក្ខណៈឯកជនដោយឥតគិតថ្លៃ ដោយត្រូវកំណត់ថាសហគ្រាសបានទទួលចំណូល ជាប់ពន្ធដែលមានទឹកប្រាក់ស្មើនឹងថ្លៃឈ្នួលតាមទីផ្សារនៃអចលនទ្រព្យ វៀរលែងតែអចលនទ្រព្យដែលដាក់ឱ្យកម្មករនិយោជិត ប្រើប្រាស់ជារួមស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ

• សួយសារ ដែលជាចំណូលបានមកពីអាជីវកម្មលើទ្រព្យសកម្មអរូបីផ្សេងៗ ដូចជាប្រកាសនីយបត្រតក្កកម្ម សិទ្ធិចម្លង គំនូរ គំរូប្លង់ សិទ្ធិអាជីវកម្ម សញ្ញាផលិត និងវិធីធ្វើជាដើម

• ចំណូលបន្ទាប់បន្សំដទៃទៀត ជាអាទិ៍មាន ចំណូលពីការលក់កាកសំណល់ ការជួលសម្ភារអាជីវកម្ម ប្រាក់ចំណូលពីសំបកវេចខ្ចប់ជាដើម។

-ចំណូលផ្សេងៗ៖ ក្រៅពីចំណូលពីសកម្មភាពអាជីវកម្ម និងចំណូលបន្ទាប់បន្សំ សហគ្រាសអាចមានចំណូលផ្សេងៗទៀតដែលត្រូវបញ្ចូល ក្នុងប្រាក់ចំណូលជាប់ពន្ធ មានជាអាទិ៍៖

• ចំណូលពីមូលបត្រ ភាគហ៊ុន និងចំណូលភាគលាភ

• ចំណូលហិរញ្ញវត្ថុ (ចំណូលពីឥណទេយ្យ ប្រាក់ធានា គណនីសន្សំ គណនីចរន្ត...)

• ប្រាក់ចំណូលពីសកម្មភាពដែលបានធ្វើឡើងសម្រាប់ជាប្រយោជន៍បុគ្គលិក

• អំណោយ និងឧបត្ថម្ភកធនការ

• សាងសង់ឬកែលម្អអចលនទ្រព្យដែលអ្នកជួលធ្វើឡើងដោយសោហ៊ុយផ្ទាល់ខ្លួន និងដោយមិនបានគិតថ្លៃពីសហគ្រាសវិញ នាំឱ្យមានការកើនឡើងនូវតម្លៃអចលនទ្រព្យ

• តម្លៃលើសពីការលក់ ឬឈប់ប្រើប្រាស់ទ្រព្យសកម្មអាជីវកម្មសំណងធានារ៉ាប់រង

• សំណងផ្សេងៗ

• ការបន្ធូរបន្ថយនូវពន្ធអាករដែលកាលពីមុនបានកាត់ចេញពីប្រាក់ចំណូលជាប់ពន្ធ

• ការបន្ថយបំណុល។

គូសបញ្ជាក់ថា ចំណូលពីសកម្មភាពអាជីវកម្ម និងចំណូលបន្ទាប់បន្សំ គឺជាផលរបរដែលជាមូលដ្ឋានសម្រាប់គណនាប្រាក់រំដោះពន្ធលើប្រាក់ចំណូលឬ ពន្ធអប្បបរមា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

//s9.kh1.co/ee/ee1f6e353a163004e4e5000e8988e959ecd1ec01.jpg

រដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី២០២៦-២០៣០ ដើម្បីកសាងនិងអភិវឌ្ឍធុរកិច្ចថ្មីនៅកម្ពុជា ឱ្យបានរីកលូតលាស់ថែមទៀត

 ១៤-ឧសភា-២០២៦ 
 ៣ល្ងាច · ៦ ម៉ោងមុន
//s9.kh1.co/7e/7e3363f617b133dbf74eff05b768afd97adb62ec.jpg

ក្រសួងសាធារណការ និងក្រសួងប្រៃសណីយ៍ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

 ១៣-ឧសភា-២០២៦ 
 ៨ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T