ពេញលេងហើយ! នៅខែមិថុនាខាងមុខ កីឡាករឆ្នើមរបស់កម្ពុជាពីរឈុត នឹងចេញទៅ បារាំង វាយក្នុងកម្មវិធីពីរផ្សេងគ្នា

//s9.kh1.co/60/60d90c4db99be9b5d1bdb546ef1050fd10287cf2.jpg
ប្រដាល់

 ២៧-កុម្ភៈ-២០២៤ ២ល្ងាច · ៦ ខែមុន

នៅខែមិថុនាខាងមុខ កីឡាករឆ្នើមរបស់កម្ពុជាពីរឈុត នឹងចេញទៅ បារាំង វាយក្នុងកម្មវិធីពីរផ្សេងគ្នា

កម្ពុជា៖ នៅខែ មិថុនា ឆ្នាំ ២០២៤ ខាងមុខនេះ នឹងមានកីឡាករគុនខ្មែររបស់កម្ពុជាយើង ២ ឈុត នឹងចេញទៅប្រកួតនៅប្រទេស បារាំង ក្នុងកម្មវិធីធំៗពីរផ្សេងគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះយោងតាមលោកសឿ វណ្ណៈ ដែលជាស្ថាបនិកកម្មវិធី Kun Khmer Super Fight (KKSF) បានប្រកាសជាផ្លូវការថាកីឡាករនាគមាស ឃីម បូរ៉ា គឺជាកីឡាករទីមួយ ដែលបានចុះហត្ថលេខាទទួលការប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ នៅថ្ងៃទី ១ ខែមិថុនា ២០២៤ ខាងមុខក្នុងប្រភេទទំងន់ ៦១.៣ គីឡូក្រាម (Lightweight) នៅប្រទេសបារាំង។

ឃីម បូរ៉ា និងលោកសឿ វណ្ណៈ
ឃីម បូរ៉ា និងលោកសឿ វណ្ណៈ

ជាមួយគ្នានេះលោកបានបន្ថែមថា កីឡាករកម្ពុជាមួយរូបទៀតហ្នឹងចុះហត្ថលេខាក្នុងពេលដ៍ខ្លីខាងមុខផងដែរ ដើម្បីធ្វើដំណើរទៅជាមួយ បូរ៉ា ដើម្បីប្រកួតក្នុងកម្មវិធីនេះដូចគ្នា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលោកមិនទាន់បានទម្លាយច្បាស់លាស់នៅឡើយទេថាជាកីឡាករកម្ពុជារូបណា។

ប៉ុន្តែបើតាមប្រភពច្បាស់ការក្នុងស្រុកមួយចំនួន ក៏ដូចជាការបង្ហើបតម្រុយខ្លះៗក្នុងរយៈពេលកន្លងមក កីឡាករទី ២ ដែលត្រៀមទៅប្រកួតនៅក្នុងកម្មវិធីនោះ អាចជាកីឡាករកំពុងឡើងកូដខ្លាំងរាហ៊ូមាស ឈុត សេរីវ៉ាន់ថង។ 

ឈុត សេរីវ៉ាន់ថង
ឈុត សេរីវ៉ាន់ថង

ដោយឡែកកាលពីយប់មិញនេះ លោកសឿ វណ្ណៈដដែលបានប្រកាសពីការប្រកួតក្នុងកម្មវិធីថ្មីមួយផ្សេងទៀត ដែលធ្វើឡើងនៅប្រទេស បារាំង ដដែល ប៉ុន្តែកម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី ២៦ មិថុនា ២០២៤ ក្នុងទីក្រុង បុកដូ វិញម្តង ដោយមានកីឡាករកម្ពុជា ២ រូបជាអ្នកទទួលភារកិច្ចទៅប្រកួតនៅទីនោះក្នុងនោះរួមមាន ឡៅ ចិត្រា និង លន បញ្ញា៕

រូបភាព
រូបភាព
រូបភាព
រូបភាព
Sem Kosal
K.S

អត្ថបទទាក់ទង

//s9.kh1.co/40/4026779021425c9b3091a55e2f1b9dc1b0fbbffc.jpg

គូនេះមាននិស្ស័យអត់មើលទៅ? លោកឧកញ៉ា យឹម តាស្រង់ ថា បើមានកម្មវិធីរៀបចំឲ្យ ធឿន ធារ៉ា ប៉ះ ធន់ រិទ្ធី គាត់សុំឧបត្ថមប្រាក់ក្រៅផ្លូវការដល់អ្នកឈ្នះរហូតដល់ទៅ...

 ០៧-កញ្ញា-២០២៤ 
 ៣ល្ងាច · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T