សា.ហា..វពេកហើយ! Haaland យប់មិញស៊ុត ៥ គ្រាប់ម្នាក់ឯង ជួយឱ្យ Man City លត់ Luto ៦-២(មានវីដេអូ)

//s9.kh1.co/b9/b9ee537ff67a3b9f903b101104157d68e3c7b1bb.jpg
បាល់ទាត់

 ២៨-កុម្ភៈ-២០២៤ ១០ព្រឹក · ៥ ខែមុន

Haaland យប់មិញស៊ុត ៥ គ្រាប់ម្នាក់ឯង ជួយឱ្យ Man City លត់ Luto ៦-២(មានវីដេអូ)

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះ ក្រុម Luton Town បានបើកទ្វាកីឡដ្ឋាន Kenilworth Road របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Manchester City នៅក្នុងការប្រកួតជុំទី ៥ នៃពានរង្វាន់ FA Cup។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតយប់មិញ ក្រុមភ្ញៀវ Man City ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុម Luton យ៉ាងចាស់ដៃក្នុងលទ្ធផល ៦ ទល់នឹង ២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ៦ គ្រាប់របស់ Man City គឺរកបានដោយ Erling Haaland ៥ គ្រាប់ម្នាក់ឯង គឺនៅនាទីទី ៣, ១៨, ៤០, ៥៥ និង ៥៨ ចំណែក ១ គ្រាប់ទៀត គឺរកបានដោយខ្សែបម្រើ Mateo Kovacic នៅនាទីទី ៧១។ ដោយឡែក ២ គ្រាប់របស់ Luton វិញ គឺរកបានដោយ Jordan Clark ទាំង ២ គ្រាប់ គឺនៅនាទីទី ៤៥ និង ៥២។

គួរបញ្ជាក់ថា តាមរយៈជ័យជម្នះនេះ គឺបានធ្វើឱ្យ Man City កក់កៅអីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ FA Cup នេះជាផ្លូវការហើយ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

វីដេអូហាយឡាយ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T