កម្ពុជា៖ អ្នកគាំទ្រ ថៃ ជាច្រើនបានបង្ហាញការមិនពេញចិត្ត បន្ទាប់ពីអ្នកប្រដាល់គុនខ្មែរនាគខ្មៅ ឈឿង ល្វៃ ឈ្នះខ្សែក្រវាត់លំដាប់ពិភពលោក I-1 World Championship។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៤ កន្លងទៅ ឈឿង ល្វៃ បានដណ្តើមបានខ្សែក្រវាត់ I-1 World Championship មួយខ្សែ និងពានមួយគ្រឿងទៀតនៅទីក្រុង ហុងកុង បន្ទាប់កីឡាករនៅក្លិប KKIF មួយនេះយកឈ្នះដោយផ្តួលកីឡាករ ថៃ ហ្វាសេង ឱ្យសន្លប់ក្នុងទឹកទី ១ នៅជុំដំបូង និងបានយកឈ្នះកីឡាករ អាល្លឺម៉ង់ Elysee Kochiese នៅវគ្គផ្តាច់ព្រ័ត្រ។



ខណៈកាលពីល្ងាចថ្ងៃទី ១៣ ខែ មីនា ឈឿង ល្វៃ បានស្ពាយខ្សែក្រវាត់ស្ថាប័ន I-1 មួយនេះមកដល់ប្រទេសកម្ពុជាដោយសុវត្ថិភាពហើយ ហើយរូបគេក៏ត្រូវបានគណៈអធិបតី និងអ្នកគាំទ្រនៅក្នុងប្រទេស កម្ពុជា ទទួលស្វាគមន៍យ៉ាងកក់ក្តៅផងដែរ។
ប៉ុន្តែបើយើងក្រឡេកទៅមើលអ្នកគាំទ្រខាង ថៃ មួយចំនួនវិញ យើងឃើញថាពួកគេហាក់មានការមិនពេញចិត្តចំពោះការឈ្នះរបស់កីឡាករខ្មែយើងរូបនេះនោះទេ ដោយអ្នកខ្លះបានបញ្ចេញមតិនៅលើបណ្តាញសង្គមថា៖
ផ្ញើជូនអ្នកគ្រប់គ្រងការប្រកួត, អ្នកមិនត្រូវបញ្ចូលអត្តពលិកខ្មែរមកចូលរួមការប្រកួតនេះទេ ព្រោះថាពួកគេនឹងក្លាយជាអ្នកបង្កើតបញ្ហាមកកាន់អ្នក។

តើខ្ញុំអាចរកឃើញទង់ជាតិរបស់ខ្មែរនៅលើខ្សែក្រវាត់នេះទេ? ខ្មែរមិនមែនជាសមាជិកនៃស្ថាប័ននេះទេ ហេតុអ្វីបានជាកម្ពុជាអាចចូលរួមប្រកួតនៅក្នុងកម្មវិធីនេះ?

ក្នុងនោះគឺនៅមានការបញ្ចេញមតិដោយមិនពេញចិត្តជាច្រើនទៀតពីសំណាក់ប្រជាជនថៃ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការលើកឡើងរបស់ខាងថៃតែប៉ុណ្ណោះ ដែលពួកគេមិនពេញចិត្តចំពោះភាពជោគជ័យរបស់កីឡាករកម្ពុជាយើង ហើយយើងជឿថានេះគឺជាការបោះជំហានទៅលើឆាកអន្តរជាតិមួយយ៉ាងល្អសម្រាប់គុនខ្មែររបស់យើង ព្រោះជ័យជម្នះយើងកំពុងតែបង្ហាញទៅលើឆាកអន្តរជាតិឱ្យដឹងអំពីក្បាច់គុន និងភាពខ្លាំងរបស់កីឡាករគុនខ្មែររបស់យើង។





