អេស្ប៉ាញ៖ ខ្សែការពារក្លិប Barcelona កីឡាករ Ronald Araujo ហាក់កំពុងតែប៉ះពាក្យសម្តីគ្នាជាមួយនឹង មិត្តរួមក្រុម Ilkay Gundogan ជុំវិញវិវាទរឿងទទួលបានកាតក្រហមក្នុងការប្រកួតទល់នឹង Paris Saint Germain នាពេលថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីយប់ថ្ងៃទី ១៦ កន្លងទៅ Barcelona បានធ្លាក់ចេញពីពានរង្វាន់ Champions League ហើយ ក្រោយចាញ់ Paris Saint Germain ក្នុងលទ្ធផល ៤ទល់នឹង១ និង សរុបទាំងពីរជើង ៦ទល់នឹង៤ ខណៈ ក្នុងការប្រកួតនោះវាពិតជាសោកស្តាយសម្រាប់ក្រុមអ្នកមានបុណ្យដែល Araujo ត្រូវបានលោកអាជ្ញាកណ្តាលផ្តល់កាតក្រហមតាំងពីនាទីទី ២៩ ធ្វើឲ្យលទ្ធផលក្រឡាប់ចាក់តែម្តង។

យ៉ាងណាមិញ លើសពីនេះ ក្រោយចប់ការប្រកួត Gundogan ក៏បានផ្តល់បទសម្ភាសថ្លែងពីអារម្មណ៍មិនសប្បាយចិត្តចំពោះការសម្រេចចិត្តរបស់ Araujo ដែលទៅបង្កកំហុសដល់កីឡាករ Bradley Barcola រហូតទទួលបានកាតក្រហម ដោយរូបគេបានសង្កត់ធ្ងន់ៗថា បើខ្លួនស្ថិតក្នុងស្ថានភាពនោះ ខ្លួនសុខចិត្តឲ្យរបូតគ្រាប់បាល់ ជាជាងសល់គ្នាត្រឹម ១០នាក់ ជាមួយនឹងពេលវេលាសេសសល់ជាច្រើន។
ក្រោយឮការលើកឡើងរបស់ Gundogan ខាងលើ ធ្វើឲ្យ Araujo ទ្រាំមិនបានឡើយ រូបគេក៏បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖
បើខ្ញុំជាគាត់ខ្ញុំសុខចិត្តបិទមាត់ហើយទុកអ្វីដែលខ្ញុំគិតក្នុងចិត្តមិននិយាយវាមកក្រៅដូចគាត់ឡើយ ខ្ញុំមានលេខកូដផ្ទាល់ខ្លួននិងតម្លៃរបស់ខ្ញុំដែលអ្នកគួរតែគោរព៕

ប្រភព៖ Fabrizio Romano