កម្ពុជា៖ អ្នកប្រដាល់របស់កម្ពុជារហស្សនាមអ្នកលេងចិត្តសាស្ត្របឺត សង្ឃឹម បានបង្ហើបថា គាត់អាចនឹងទៅប្រកួតនៅប្រទេសចិនឆាប់ៗនេះ ក្នុងកម្មវិធីដ៏ធំមួយ ហើយនឹងលេងជាលក្ខណៈធំទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីថ្ងៃ សុក្រ ទី ១៩ ខែ មេសា ម្សិលមិញនេះ ទំព័រ Facebook ធំមួយ BKK Championship បានបង្ហោះថា «បឺត សង្ឃឹមនឹងនាំយកជើងឯកពិភពលោកពិតប្រាកដមកប្រទេស កម្ពុជា ឆាប់ៗនេះ»។
ដូច្នេះហើយតាមរយៈការបង្ហោះនេះ ក៏បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ផងដែរ ខណៈថ្មីៗនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយពិធីករលោក គឹមសង់ សង្ឃឹម ដែលជាកូនសិស្សរបស់លោកគ្រូសេន ប៊ុនថេន បាននិយាយថា បើមិនមានអ្វីប្រែប្រួលទេ នោះគាត់នឹងត្រូវចេញទៅប្រកួតនៅចិនក្នុងកម្មវិធីដ៏ធំមួយ ហើយការប្រកួតក៏នឹងលេងជាលក្ខណៈធំផងដែរ៕

ដកស្រង់ និងកែសម្រួលអត្ថបទដោយ៖ Keylatop