អឺរ៉ុប៖ ខ្សែបម្រើការពាររបស់ក្លិប Manchester United កីឡាករ Casemiro បានទម្លាយឲ្យដឹងថា លោក Carlo Ancelotti បានសម្រក់ទឹកភ្នែកបន្ទាប់ពីទទួលបានដំណឹងថា រូបគេនឹងចាកចេញពី Real Madrid។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Casemiro ជា អតីតកីឡាករ Real Madrid ដ៏ជោគជ័យម្នាក់ដែលបានចូលរួមជាមួយក្លិបពីចន្លោះឆ្នាំ ២០១៣-២០២២ ហើយ បន្ទាប់ពីបានឈ្នះអ្វីសព្វគ្រប់បែបយ៉ាងជាមួយក្រុមអធិរាជស រូបគេក៏បានសម្រេចចិត្តចាកចេញដើម្បីចូលរួមជាមួយ Man UTD នៅក្នុងឆ្នាំ ២០២២ រហូតដល់បច្ចុប្បន្ន។

ទាក់ទងនឹងការចាកចេញរបស់ Casemiro រូបគេបាននិយាយថា៖
នៅពេលដែលគ្រប់យ៉ាងបានរួចរាល់ជាមួយ Man UTD ខ្ញុំបានចូលទៅអូហ្វីសរបស់លោក Ancelotti គាត់ចាប់ផ្តើមយំ។ គាត់ប្រាប់ខ្ញុំ ថា គាត់ស្រលាញ់ខ្ញុំ មិនចង់ឲ្យខ្ញុំចាកចេញទេ៕
