ជើងចាស់ ថាលោក Ten Hag គិតខុសហើយដែលបើកផ្លូវឲ្យកីឡាករម្នាក់នេះចាកចេញពី Man UTD

//s9.kh1.co/8b/8ba1bac80f4daf9abc4de82ec9f0bdfe85960a03.jpg
បាល់ទាត់

 ២៥-មេសា-២០២៤ ១០ព្រឹក · ៩ ថ្ងៃមុន

ជើងចាស់ ថា លោក Ten Hag គិតខុសហើយដែលបើកផ្លូវឲ្យកីឡាករម្នាក់នេះចាកចេញពី Man UTD

អង់គ្លេស​៖ អតីតកីឡាករជើងចាស់របស់ Liverpool លោក Mark Lawrenson បានលើកឡើងថា លោក Erik ten Hag បានសាងកំហុសដ៏ធំដែលបើកផ្លូវឲ្យ Jadon Sancho ចាកចេញពី Manchester United នៅក្នុងរដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=603,q=100/2d/2dcd1324116809a5c1959d114e26b5da7ea6fa4d.png

ជាការពិតណាស់ កាលពីខែមករាកន្លងទៅនេះ Sancho បានសម្រេចចិត្តចាកចេញពី Man UTD បន្ទាប់ពីរូបគេមានជម្លោះពាក្យសម្តីជាមួយលោក Ten Hag និង បានត្រឡប់ទៅកាន់ក្លិបចាស់ Borussia Dortmund វិញក្នុងលក្ខខណ្ឌខ្ចីជើងដល់ចប់រដូវកាល ខណៈ បច្ចុប្បន្នកីឡាករសញ្ជាតិអង់គ្លេសខាងលើ កំពុងតែលេងបានល្អ និង ជួយក្រុមឡើងទៅកាន់វគ្គ ៤ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ផងដែរ។

https://s9.kh1.co/__image/w=650,h=366,q=100/26/26c1b33a2c9315c815283dfffebd750ee3282691.png

ទាក់ទងនឹងរឿងខាងលើ លោក Lawrenson បាននិយាយថា៖

ការដែលលោក Ten Hag អនុញ្ញាតឲ្យ Sancho ចាកចេញ ជា កំហុសដ៏ធំ។ វាជាការសម្រេចចិត្តរបស់លោក Ten Hag ទាំងដែលពួកគេអាចប្រើប្រាស់ Sancho បាននៅពាក់កណ្តាលរដូវកាលនេះ។ គាត់ ជា កីឡាករដែលមានទេពកោសល្យ អាចជួយក្រុមបានច្រើន៕

លោក Mark Lawrenson
https://s9.kh1.co/__image/w=650,h=471,q=100/7c/7cdac378dfe243a873ec719e83fc555e63ed06e5.jpg

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T