បរទេស៖ ម្ចាស់ភាគហ៊ុនរបស់ Manchester United លោក Sir Jim Ratcliffe បានរៀបចំគម្រោងបញ្ចេញកីឡាករដល់ទៅ ១២ នាក់នៅដំណាច់រដូវកាលនេះ ខណៈក្នុងនោះក៏មានឈ្មោះតារាឆ្នើម Marcus Rashford, Harry Maguire និង Casemiro ដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីទទួលបានសិទ្ធជាម្ចាស់ភាគហ៊ុនរបស់ Man UTD ជាផ្លូវការកាលពីចុងឆ្នាំ ២០២៣ កន្លងទៅ ពេលនេះមហាសេដ្ឋីអង់គ្លេសលោក និងជាម្ចាស់សម្ព័ន្ធ INEOS កំពុងរៀបចំផ្លាស់ប្តូរក្រុមបិសាចក្រហមទ្រង់ទ្រាយធំនៅរដូវក្តៅនេះ។
ក្នុងនោះយោងតាមការចុះផ្សាយដោយកាសែត The Mirror បានឱ្យដឹងថា បច្ចុប្បន្នមានកីឡាករសរុបដល់ទៅ ១២ នាក់ ដែលស្ថិតនៅក្នុងបញ្ជីត្រូវបញ្ចេញចោលរបស់ Man UTD នៅរដូវកាលក្រោយ។
ប្រភពដដែលបានបន្ថែមថា Raphael Varane និង Anthony Martial នឹងផុតសុពលភាពកុងត្រាដំណាលគ្នានៅរដូវក្តៅនេះ ហើយក្លិបគឺមិនមានបន្តកុងត្រាថ្មីឱ្យពួកគេទាំងពីរទេ ចំណែកខ្សែបម្រើ Sofyan Amrabat វិញ នាដំណាច់រដូវកាលនេះ Man UTD ក៏នឹងមិនយករូបគេជាអចិន្ត្រៃយ៍ពី Fiorentina ដែរ។
ដោយឡែកកីឡាករ ៩ នាក់ផ្សេងទៀត ដែល Man UTD គ្រោងនឹងបញ្ចេញផងដែរ ក្នុងនោះរួមមាន Victor Lindelof, Aaron Wan-Bissaka, Harry Maguire, Casemiro, Antony, Jadon Sancho, Marcus Rashford, Christian Eriksen និងកីឡាករម្នាក់ទៀត ប្រភពមិនទាន់បានបញ្ចេញឈ្មោះនោះទេ៕
ប្រភព៖ Metro