អីយ៉ាស់! តារាចាស់វស្សារបស់ R.Madrid រូបនេះ កំពុងមានទំនាក់ទំនងផ្ទេរទៅចូលរួមជាមួយ Messi នៅ I.Miami

//s9.kh1.co/52/52f5ee1e558f86a9cf0476c2a5a18ef58009f75a.jpg
បាល់ទាត់

 ០៧-ឧសភា-២០២៤ ៥ល្ងាច · ១២ ថ្ងៃមុន

តារាចាស់វស្សារបស់ R.Madrid រូបនេះ កំពុងមានទំនាក់ទំនងផ្ទេរទៅចូលរួមជាមួយ Messi នៅ I.Miami

បរទេស៖ ខ្សែការពារចាស់វស្សារបស់ Real Madrid កីឡាករ Nacho Fernandez ត្រូវបានគេរាយការណ៍ថា បានជ្រើសរើសយកលីគកំពូល អាមេរិក Major League Soccer ជាកន្លែងប្រកបអាជីពបន្ទាប់របស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Nacho Fernandez
Nacho Fernandez

ជាការពិតណាស់ កាលពីខែមុននេះ ខ្សែការពារសញ្ជាតិ អេស្ប៉ាញ រូបនេះបានប្រកាសជាផ្លូវការថា គាត់នឹងចាកចេញពី Real Madrid នៅដំណាច់រដូវកាលនេះ បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេល ១៧ ឆ្នាំ ខណៈគោលដៅបន្ទាប់របស់គាត់នឹងផ្លាស់ប្តូរបទពិសោធន៍ថ្មីទៅលេងនៅទឹកដី អាមេរិក វិញម្តង។

ថ្មីៗនេះយោងតាមការចុះផ្សាយរបស់កាសែត អេស្ប៉ាញ Marca បានឱ្យដឹងថា ក្លិប Inter Miami បានបង្ហាញការចាប់អារម្មណ៍លើខ្សែការពាររូបនេះ បន្ទាប់រូបគេប្រកាសចាកចេញពីទឹកដី Santiago Bernabeu ខណៈប្រភពច្បាស់ការមួយទៀតបានរាយការណ៍ថា Nacho គេបានសម្រេចចិត្តរួចរាល់ហើយ ថាគោលដៅបន្ទាប់របស់រូបគេ គឺគេបានជ្រើសរើសលីគ MLS ដើម្បីបន្តអាជីពរបស់ខ្លួន៕

Nacho Fernandez
Nacho Fernandez

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T