មកទស្សនាការលេងដ៏អស្ចារ្យរបស់ Sancho យប់មិញ រហូតទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នកគាំទ្រ(មានវីដេអូ)

//s9.kh1.co/26/262c1bddf1a5ec6e4f9672f6c3916b84da4c58de.jpg
បាល់ទាត់

 ០២-ឧសភា-២០២៤ ៣ល្ងាច · ១៥ ថ្ងៃមុន

មកទស្សនាការលេងដ៏អស្ចារ្យរបស់ Sancho យប់មិញ រហូតទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នកគាំទ្រ(មានវីដេអូ)

បរទេស៖ ខ្សែប្រយុទ្ធស្លាប Jadon Sancho របស់ Borussia Dortmund បានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីរូបគេបានចូលរួមចំណែកជួយឱ្យក្លិបគីឡូធ្ងន់ អាល្លឺម៉ង់ យកឈ្នះទៅលើក្រុមអ្នកមានបារាំង PSG នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jadon Sancho
Jadon Sancho

ជាការពិតណាស់ នៅក្នុងការប្រកួតជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន UCL យប់មិញ Dortmund បានយកឈ្នះទៅលើក្រុម PSG ក្នុងលទ្ធផល ១ ទល់នឹង ០ ដែលមួយគ្រាប់នោះគឺរកបានដោយខ្សែប្រយុទ្ធម្ចាស់អាវលេខ ១៤ Niclas Fulkrug នៅនាទីទី ៣៦។

កីឡាករ Dortmund
កីឡាករ Dortmund

យ៉ាងណាមិញ ដ្បិតនៅក្នុងការប្រកួតនោះ Sancho មិនបានរកគ្រាប់បាល់ស៊ុតបញ្ចូលទី ឬក៏ assist ក៏ពិតមែន ប៉ុន្តែកីឡាកររបស់ Man UTD ដែលកំពុងក្លិបដាក់ឱ្យខ្ចីជើងរូបនេះបានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ រហូតទទួលបានការស្ងើចសរសើរមិនដាច់ពីមាត់ពីអ្នកគាំទ្រ ជាក់ស្តែងនៅក្នុងការប្រកួតនោះ Sancho បានធ្វើបានកំណត់ត្រាមួយ ដោយក្លាយជាកីឡាករ ដែលអាចញាក់បាល់ដាច់បានច្រើនជាងគេនៅ UCL រដូវកាលនេះ ពោលគឺដល់ទៅ ១១ ដងឯណោះ។

Jadon Sancho
Jadon Sancho

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T