អីយ៉ាស់! Man UTD គ្រោងដាក់ Maguire ជាថ្នូរ ដើម្បីប្តូរយកខ្សែការពារកំពុងឡើងជើងរបស់ អង់គ្លេស រូបនេះ

//s9.kh1.co/b0/b06646e4a6f17b92c04a72439f2f660b67d1245c.jpg
បាល់ទាត់

 ០៦-ឧសភា-២០២៤ ១ល្ងាច · ១៣ ថ្ងៃមុន

Man UTD គ្រោងដាក់ Maguire ជាថ្នូរ ដើម្បីប្តូរយកខ្សែការពារកំពុងឡើងជើងរបស់ អង់គ្លេស រូបនេះ

បរទេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាដាក់ខ្សែការពារកណ្តាល Harry Maguire ទៅក្នុងកិច្ចព្រមព្រៀងដោះដូរយកខ្សែការពារ Jarrad Branthwaite ពី Everton។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Harry Maguire
Harry Maguire

Branthwaite បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រខ្លាំងមែនទែន បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពបានយ៉ាងល្អជាមួយ Everton ពោលក្នុងការបង្ហាញខ្លួនចំនួន ៣៨ ប្រកួត រូបគេបានរួមចំណែកបិទមិនឱ្យគូប្រកួតស៊ុតបញ្ចូលទីចំនួន ១៤ លើក ខណៈចុងក្រោយនេះរូបគេក៏ទទួលបានការកោះហៅពីក្រុមជម្រើសជាតិ អង់គ្លេស ផងដែរ។

Jarrad Branthwaite
Jarrad Branthwaite

យោងតាមការចុះផ្សាយដោយកាសែត Daily Star បានឱ្យដឹងថា ខ្សែការពារសញ្ជាតិ អង់គ្លេស វ័យ ២១ ឆ្នាំរូបនេះ បច្ចុប្បន្នគឺមានតម្លៃខ្លួនចំនួន ៧០ លានផោន ឬប្រមាណជា (៨៨ លានដុល្លារអាមេរិក) ដោយឡែក Man UTD ឥឡូវនេះកំពុងមានបំណងចង់បានរូបគេមករួមក្រុមនៅរដូវក្តៅនេះ។

Jarrad Branthwaite
Jarrad Branthwaite

ប្រភពដដែលបានបន្ថែមថា Man UTD គឺគ្រោងដាក់ផែនការ ដោយយក Maguire ជាថ្នូរ និងបន្ថែមទឹកប្រាក់ចំនួន ២០ លានផោន ឬប្រមាណជា (២៥ លានដុល្លារអាមេរិក) ពីលើទៀត ដើម្បីប្តូរយក Branthwaite ពី Everton។

Harry Maguire
Harry Maguire

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T