បរទេស៖ ក្លិបអ្នកមាន Paris Saint-Germain ត្រូវបានគេរាយការណ៍ថា បានកំណត់អត្តសញ្ញាណលើកីឡាករចំណូលថ្មីរួចរាល់ហើយ ដើម្បីមកជំនួសតំណែង Kylian Mbappe ដែលនឹងចាកចេញនៅដំណាច់រដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាដំណឹងច្បាស់ការ គឺ Mbappe បានសម្រេចចិត្តច្បាស់លាស់ហើយ ថារូបគេនឹងចាកចេញពី PSG ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅខែ មិថុនា ខាងមុខនេះ ខណៈបច្ចុប្បន្នរូបគេកំពុងតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងការផ្លាស់ទៅចូលរួមជាមួយក្លិប អធិរាជស Real Madrid។
ថ្មីៗនេះយោងតាមការចុះផ្សាយដោយកាសែត Le Parisien បានឱ្យដឹងថា ខ្សែប្រយុទ្ធស្លាបរបស់ Napoli កីឡាករ Khvicha Kvaratskhelia បច្ចុប្បន្នកំពុងក្លាយជាគោលដៅចម្បងបំផុតរបស់ PSG ដើម្បីមកជំនួសតំណែង Mbappe។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិ ហ្សកហ្ស៊ី រូបនេះ គឺនៅសល់កុងត្រារយៈពេល ៣ ឆ្នាំទៀតជាមួយ Napoli ពោលគឺដល់ឆ្នាំ ២០២៧ ខណៈតម្លៃផ្ទេររបស់គេនៅលើទីផ្សារបច្ចុប្បន្នគឺចំនួន ៨០ លានអឺរ៉ូ ឬប្រមាណជា (៨៦ លានដុល្លារអាមេរិក)៕
ប្រភព៖ Sportbible