បរទេស៖ លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City បានទម្លាយយ៉ាងភ្ញាក់ផ្អើលពីឈ្មោះកីឡាករ Manchester United ម្នាក់ ដែលលោកប៉ងចង់បង្វឹកបំផុតនៅក្នុងអាជីព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Pep គឺត្រូវបានគេទទួលស្គាល់ថា ជាគ្រូបង្វឹកដ៏ជោគជ័យបំផុតម្នាក់ក្នុងលោក ហើយបើនិយាយពីអាជីពរបស់លោកវិញ គឺលោកធ្លាប់បានបង្វឹកកីឡាករកំពូលៗជាច្រើនដូចជា Lionel Messi, Robert Lewandowski, Kevin de Bruyne, Erling Haaland និងកីឡាករជាច្រើនទៀត។
យ៉ាងណាមិញ ក្រៅពីកីឡាករខាងលើ លោក Pep គឺនៅមានបំណងចង់បង្វឹកអតីតខ្សែបម្រើរបស់ Man UTD ម្នាក់ទៀត នោះគឺ Paul Scholes ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រឿងនេះគឺវាមិនអាចកើតឡើងបាននោះទេ ដោយសារតែពេលនេះលោក Scholes គឺបានចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់បាត់ហើយ ពោលគឺតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយ Manchester Evening News លោក Pep គឺត្រូវបានគេឱ្យជ្រើសរើសកីឡាករ Man UTD ម្នាក់ដែលលោកចង់បង្វឹកបំផុតនៅក្នុងអាជីព។ ភ្លាមនោះ អតីតអ្នកចាត់ការរបស់ Barcelona រូបនេះបានឆ្លើយទៅវិញដោយមិនស្ទាក់ស្ទើរថា៖
ប្រភព៖ Sportbible