កក្រើកហើយ! អតីតដៃគូចាស់រូបនេះចាញ់មិនអស់ចិត្ត ឥឡូវគេសុំសងសឹក បបួលពេជ្រ សម្បត្តិទៅលេងនៅ ជប៉ុន វិញម្តង

//s9.kh1.co/7f/7fd048f7963161db77597c3dad50cf2f2e0128a4.jpg
ប្រដាល់

 ១៥-ឧសភា-២០២៤ ២ល្ងាច · ២ ខែមុន

អតីតដៃគូចាស់រូបនេះចាញ់មិនអស់ចិត្ត ឥឡូវគេសុំសងសឹក បបួលពេជ្រ សម្បត្តិទៅលេងនៅ ជប៉ុន វិញម្តង

កម្ពុជា៖ លោក Tommy Kim ទីប្រឹក្សារបស់ស្ថានីយទូរទស្សន៍ Town និងជាស្ថាបនិក IPCC Kun Khmer ប្រចាំប្រទេសកម្ពុជា បានបង្ហើបថា កូនសិស្សរបស់លោកគ្រូពេជ្រ សុផាន់ រហស្សនាមក្របីព្រៃពេជ្រ សម្បត្តិ នឹងត្រូវជួបជាមួយដៃគូចាស់កីឡាករ ជប៉ុន Taimu Hisai (តៃម៉ូ ហ៊ីសៃ) នៅទីក្រុង តូក្យូ ប្រទេសជប៉ុន ឆាប់ៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពេជ្រ សម្បត្តិ និងតៃម៉ូ ហ៊ីសៃ
ពេជ្រ សម្បត្តិ និងតៃម៉ូ ហ៊ីសៃ

ជាការពិតណាស់ ពេជ្រ សម្បត្តិ និង តៃម៉ូ ហ៊ីសៃ គឺធ្លាប់បានជួបគ្នាម្តងរួចមកហើយ កាលពីថ្ងៃទី ២៦ ខែ មេសា កន្លងទៅនៅសង្វៀនរបស់ស្ថានីយទូរទស្សន៍ Town ខណៈដែលលទ្ធផលពេលនោះពេជ្រ សម្បត្តិ បានយកឈ្នះលើកីឡាករជប៉ុនរូបនេះដោយពិន្ទុ។

នៅថ្ងៃទី ១៥ នេះលោក Tommy Kim បានបង្ហោះនៅលើទំព័រ Facebook របស់ខ្លួនយ៉ាងដូច្នេះថា៖ 

ថោនចាប់ផ្តេីមលេងបន្តទៅទៀតហេីយស្វាគមន៍ជំនួបសងសឹកTaimu Hisai vs Pich Sambathជួបគ្នានៅទីក្រុងតូក្យូ​ ឆាប់ៗនេះ  

លោក Tommy Kim
លោក Tommy Kim
លោក Tommy Kim
Sem Kosal
K.S

អត្ថបទទាក់ទង

//s9.kh1.co/f6/f607e0b89dd74c2a496d67a6224add30cf08ad37.jpg

ដឹងប្រវត្តិញាក់សាច់! ចេញទៅដណ្តើមខ្សែក្រវាត់ពិភពលោកនៅ នូវែលហ្សេឡង់ ខែវិច្ឆិកាខាងមុខ ឡៅ ចិត្រា ត្រូវជួបជើងខ្លាំងរូបនេះ ដែលទើបឈ្នះខ្សែក្រវាត់ 8 man ថ្មីថ្មោង

 ២៣-កក្កដា-២០២៤ 
 ៩ព្រឹក · ៤ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T