គូនេះមាននិស្ស័យអត់មើលទៅ? លោកឧកញ៉ា យឹម តាស្រង់ ថា បើមានកម្មវិធីរៀបចំឲ្យ ធឿន ធារ៉ា ប៉ះ ធន់ រិទ្ធី គាត់សុំឧបត្ថមប្រាក់ក្រៅផ្លូវការដល់អ្នកឈ្នះរហូតដល់ទៅ...

//s9.kh1.co/40/4026779021425c9b3091a55e2f1b9dc1b0fbbffc.jpg
ប្រដាល់

 ០៧-កញ្ញា-២០២៤ ៣ល្ងាច · ៩ ថ្ងៃមុន

លោកឧកញ៉ា យឹម តាស្រង់ ថា បើមានកម្មវិធីរៀបចំឲ្យ ធឿន ធារ៉ា ប៉ះ ធន់ រិទ្ធី គាត់សុំឧបត្ថមប្រាក់ផ្លូវការដល់អ្នកឈ្នះរហូតដល់ទៅ...

ប្រដាល់៖ លោកឧកញ៉ា យឹម តាស្រង់ បានប្រកាសនៅលើបណ្តាញសង្គម Facebook របស់ខ្លួនថា ប្រសិនបើថ្ងៃណាមួយក្នុងអំឡុងពេល ២ឆ្នាំនេះ មានកម្មវិធីរៀបចំឲ្យ ធឿន ធារ៉ា ជួបគ្នាជាមួយ ធន់ រិទ្ធី នោះគាត់នឹងចូលរួមឧបត្ថម្ភក្រៅផ្លូវការលើកទឹកចិត្តដល់អ្នកឈ្នះ $5000 រីឯ អ្នកចាញ់ទទួលបាន $2500។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/85/85fa2a38f186a4a84530babc3c93aa54384511de.jpg

ជាការពិតណាស់ បើយើងនិយាយពីប្រវត្តិជួបគ្នារវាង ធារ៉ា និង រិទ្ធី គឺ ធ្លាប់ជួបគ្នាបានពីរដងអំឡុងសម័យកូវីត-១៩ ឈ្នះចាញ់ម្នាក់ម្តង ខណៈ និយាយដល់បច្ចុប្បន្ននេះ វាមានភាគរយតិចតួចមែនទែនដែលអ្នកទាំងពីរនឹងអាចជួបគ្នាម្តងទៀត ពីព្រោះពួកគាត់សុទ្ធតែលំដាប់ក្នុងគីឡ ៧២ ៧៣ នេះ ម្យ៉ាងទៀតប្រភេទគីឡូនេះយើងមានកីឡាករលំដាប់ស្តួចស្តើងមែនទែនអាចនិយាយបានថាមានតែ ធារ៉ា រិទ្ធី និង ឈឿង ល្វៃ ប៉ុណ្ណោះ។

https://s9.kh1.co/__image/w=650,h=434,q=100/b8/b8483ede1c92750a4bf76244f50384d5b4012fcb.jpg

យ៉ាងណាមិញ ទាក់ទងនឹងរឿងខាងលើ លោក ឧកញ៉ា យឹម តាស្រង់ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

បើសិនថ្ងៃណាមួយកំឡុងពេល២ឆ្នាំនេះប្រដាល់គុនខ្មែរមានការរៀបចំប្រកួតរវាងកីឡាករ ធឿន ធារ៉ា ប៉ះជាមួយធន់ រិទ្ធី ក្រុមហ៊ុនទឹកយិនសុិនឆ្អឹងកែះ ម៉ាក់អុីអុី ស៊េរីថ្មី សូមចូលរួមចំណែកឧបត្ថម្ភក្រៅផ្លូវការលើកទឹកចិត្តដល់អ្នកឈ្នះ $5000 រីឯអ្នកចាញ់ទទួលបាន $2500 ចំណែកអាជ្ញាកណ្តាលគូនេះទទួលបាន$1000 ,អ្នកឱ្យទឹកកីឡាករ $500 ព្រមទាំងចៅក្រមកាត់សេចក្តីគូនេះ $1000 (លោកគ្រូចៅក្រមកាត់សេចក្តីរួមទាំងអស់ក្នុងគូនេះ) សរុបទាំងអស់១ម៉ឺនដុល្លា។ បើថ្ងៃនោះកើតឡើងមែនសង្ឃឹមថាគូនេះជក់ចិត្តដូចបទពិសោធន៍នៃការជួបគ្នាកន្លងម៕

លោកឧកញ៉ា យឹម តាស្រង់
https://s9.kh1.co/__image/w=650,h=178,q=100/b1/b1d7a5f51383050d5fa1bfa82649b2c3c6371d5b.png
Ker Rithy Reach
T.R

អត្ថបទទាក់ទង

//s9.kh1.co/f2/f21e9f3cbd4747acb8eeb49ed41767da1281bd1b.jpeg

អីយ៉ូយ! ក្រោយទស្សនាវីដេអូប្រកួតរបស់ Victor Teixiera ដៃគូ ធារ៉ា រួច អ្នកគ្រូ សូម៉ាលី ជឿជាក់ថា កូនសិស្សខ្លួននឹងហូបអ្នកប្រដាល់ប្រេស៊ីលរូបនេះត្រឹមទឹកប៉ុណ្ណេះ

 ១៣-កញ្ញា-២០២៤ 
 ១០ព្រឹក · ៤ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T