តម្លៃសំបុត្រ VIP រវាងស្តេចប្រដាល់ Mike Tyson និង Jack Paul គឺអាចទិញបានភូមិគ្រឹះដ៏ប្រណីតនៅកម្ពុជាមួយ

//s9.kh1.co/4e/4e9ec6018e12a8aa937c52a13c577f7d88819448.jpg
ប្រដាល់

 ១៧-ឧសភា-២០២៤ ៤ល្ងាច · មួយខែមុន

តម្លៃសំបុត្រ VIP រវាងស្តេចប្រដាល់ Mike Tyson និង Jack Paul គឺអាចទិញបានភូមិគ្រឹះដ៏ប្រណីតនៅកម្ពុជាមួយ

បរទេស៖ មានអ្នកគាំទ្រជាង ១២ ម៉ឺននាក់បានដាក់ការកម្មង់សំបុត្រនៅតាមបណ្តាញអ៊ីនធើណេត ដើម្បីចូលទស្សនាការប្រកួតផ្ទាល់រវាងអតីតស្តេចប្រដាល់ពិភពលោកលោក Mike Tyson និងអ្នកប្រដាល់ជំនាន់ក្រោយ ដែលប្រែក្លាយពីតារា YouTuber ដ៏ល្បីឈ្មោះកីឡាករ Jack Paul នៅថ្ងៃទី ២០ ខែ កក្កដា ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mike Tyson និង Jack Paul
Mike Tyson និង Jack Paul

សម្រាប់ជំនួបរវាងអ្នកប្រដាល់លំដាប់កំពូលទាំង ២ នឹងរៀបចំឡើងនៅកីឡដ្ឋាន AT&T នៅរដ្ឋ Texas របស់ សហរដ្ឋអាមេរិក ដែលអាចផ្ទុកអ្នកទស្សនាបាន ៨ ម៉ឺននាក់  ខណៈដែលការប្រកួតនេះត្រូវបានគេប៉ាន់ប្រមាណថានឹងក្លាយជាការប្រកួតដ៏ធំបំផុតមួយនៅក្នុងកំណត់ត្រាជាប្រវត្តិសាស្ត្រ ទោះបីជាមានមតិរិះគន់មួយចំនួនយល់ថាការប្រកួតនេះគឺជាការប្រកួតលក្ខណៈសម្តែង ដើម្បីប្រមូលយកថវិការក៏ដោយ។

កីឡដ្ឋាន AT&T
កីឡដ្ឋាន AT&T

ងាយមកកាន់សំបុត្រការប្រកួតរវាងអ្នកទាំង ២ វិញ គឺបានចាប់ផ្តើមដាក់លក់ពីថ្ងៃទី ១៦ ខែ ឧសភា នេះតទៅហើយ ខណៈតម្លៃសំបុត្រនៅតំបន់ធម្មតាគឺមានតម្លៃទាបបំផុតចាប់ពី ៣៥៧ ដុល្លារអាមេរិក ដល់ ៨,០៦៧ ដុល្លារអាមេរិក។

ដោយឡែកតម្លៃសំបុត្រនៅតំបន់ពិសេស ដែលជាកៅអី VIP វិញ គឺមានតម្លៃខ្ពស់កប់ពពកមិនធ្លាប់មាន ពោលគឺរហូតដល់ទៅ ២ លានដុល្លារអាមេរិកឯណោះ។ ជឿជាក់ថាបងប្អូនស្តាប់មិនច្រឡំនោះទេ ដែលបានឮនូវតម្លៃនេះ ប៉ុន្តែនេះគឺជាការពិត។

សម្រាប់សំបុត្រតម្លៃ ២ លានដុល្លារនេះ អ្នកទស្សនានឹងទទួលបាននូវអត្ថប្រយោជន៍ និងលក្ខណៈពិសេសជាច្រើនដូចជា៖ ទទួលបានកៅអីដ៏ប្រណីតពីរកៅអីនៅក្បែរសង្វៀនតែម្តង, ទទួលបានការមើលថែទាំសន្តិសុខយ៉ាងដិតដលក្នុងអំលុងពេលប្រកួតនោះ, មានឱកាសបានថតរូបមុនការប្រកួតដោយផ្ទាល់ជាមួយនឹង Jack Paul និង Mike Tyson, ទទួលបានហ្គង់ដែលមានហត្ថលេខារបស់  Jack Paul និង Mike Tyson, មានអាហារសម្រាប់ស្វាគមន៍ និងមានអត្ថប្រយោជន៍ជាច្រើនទៀត៕

Sem Kosal
K.S

អត្ថបទទាក់ទង

//s9.kh1.co/a4/a48f1397cc53898b17482c7880d56584cdde8fc0.jpg

ខាងគេមិនធម្មតាទេ! ដៃគូធឿន ធារ៉ា ដែលត្រូវប្រកួតលក្ខណៈអំបោះឆៅ ដណ្តើមខ្សែក្រវាត់ IPCC សប្តាហ៍នេះ គេជាម្ចាស់ខ្សែក្រវាត់ច្រើនស្ថាប័ន ធ្លាប់ប្រកួតជាង១០០ដង

 ១១-មិថុនា-២០២៤ 
 ៣ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T