កម្ពុជា៖ អ្នកប្រដាល់រហស្សនាមក្របីព្រៃពេជ្រ សម្បត្តិ បាននិយាយដោយមិនលាក់លាមកាលពីពេលថ្មីៗនេះថា តាំងពីខ្លួនប្រកួតមកគឺមានតែកីឡាករពីរនាក់គត់ ដែលខ្លួនទទួលស្គាល់ថាជាកីឡាករតាន់ និងធ្វើឱ្យខ្លួនពិបាកនៅលើសង្វៀន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ បើយើងនិយាយពីកីឡាករគុនខ្មែរបច្ចុប្បន្ន អ្នកណាក៏ទទួលស្គាល់ដែរ ថា សម្បត្តិ ជាកីឡាករដ៏ខ្លាំងក្លា និងជាកីឡាករដ៏តាន់បំផុតមិនធ្លាប់មានរបស់ កម្ពុជា ខណៈការប្រកួតក្នុងមួយរយៈចុងក្រោយនេះ អ្នកប្រដាល់កូនសិស្សរបស់លោកគ្រូពេជ្រ សុផាន់រូបនេះពុំសូវស្គាល់ភាពបរាជ័យនោះទេ ជាក់ស្តែងថ្មីៗនេះកាលពីថ្ងៃ អង្គារ៍ ទី ១៤ កន្លងទៅរូបគេទើបតែបានយកឈ្នះលើកីឡាករជើងខ្លាំងរបស់ ចិន WANG ZUNYANG នៅសង្វៀនរបស់ស្ថានីយទូរទស្សន៍ Town។

យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួតជាមួយកីឡាករ ចិនខាងលើ សម្បត្តិ បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ថា គាត់មិនដែលជួបកីឡាករណាតាន់បែបនេះទេ ហើយគាត់បានបន្ថែមថានៅក្នុងការវត្តិនៃការវាយកន្លងមក ក្រៅពីអ្នកប្រដាល់ថៃសេកសាន់ គឺកីឡាករ ចិន WANG ZUNYANG រូបនេះហើយ ដែលខ្លួនទទួលស្គាល់ថាតាន់បំផុត។
