ឡាទីន៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអ៊ុយរ៉ាហ្កាយ កីឡាករ Luis Suarez បានចេញមុខព្រលះចំៗទៅកាន់ កីឡាករជម្រើសជាតិប្រេស៊ីល កីឡាករ Andreas Pereira បន្ទាប់ពីក្រុមទាំងពីរបានជួបគ្នាកាលពីថ្ងៃអាទិត្យកន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្រុមអ៊ុយរ៉ាហ្កាយ ពិតជាធ្វើបានល្អមែនទែន ក្នុងការប្រកួតទល់នឹង ក្រុមប្រេស៊ីល ដោយបានទម្លាក់ក្រុមសាំបា ត្រឹមវគ្គ ៨ក្រុមចុងក្រោយ តាមរយៈការកាត់សេចក្តីបាល់ប៉េណាល់ទី ១១ម៉ែត្រ ខណៈ មុនការប្រកួត Pereira ដែលជាសមាជិករបស់ក្រុមជម្រើសជាតិ ប្រេស៊ីល បានបោះពាក្យសម្តីថា "ក្រុមជម្រើសជាតិ ប្រេស៊ីល គឺជាក្រុមដែលខ្លាំងជាង អ៊ុយរូហ្គាយ"

យ៉ាងណាក៏ដោយ ក្រោយចប់ការប្រកួត Suarez ក៏បានឆ្លើយតបខ្លាំងៗទៅវិញថា៖
ពួកយើងមានខ្សែបម្រើដែលល្អជាងគេនៅលើលោក កម្រិតខ្ពស់ៗ។ និយាយពីក្រុមអ៊ុយរ៉ាហ្កាយ អ្នកត្រូវតែមានការគោរពជាងនេះ ឲ្យស្គាល់ពីប្រវត្តិរបស់អ៊ុយរ៉ាហ្កាយសិនទៅ៕

ប្រភព៖ metro