អឺរ៉ុប៖ លោក Jose Mourinho បានសារភាពថា លោកពិតជាភ្ញាក់ផ្អើលមែនទែនចំពោះទម្រង់លេងរបស់អេស្ប៉ាញក្នុងព្រឹត្តិការណ៍ EURO 2024 និង មើលឃើញថា បច្ចុប្បន្នពួកគេជាក្រុមល្អបំផុតប្រចាំព្រឹត្តិការណ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ មិនមែនតែលោក Mourinho នោះទេដែលគិតបែបនេះ ជឿជាក់ថាប្រិយមិត្តមួយធំក៏មានការភ្ញាក់ផ្អើលដែរចំពោះគុណផលលេងរបស់អេស្ប៉ាញ ពោល ពួកគេទើបតែបានទម្លាក់ម្ចាស់ផ្ទះអាល្លឺម៉ង់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ និង ត្រៀមជួបជាមួយបារាំង នៅយប់នេះក្នុងវគ្គ ៤ក្រុមចុងក្រោយ ដើម្បីស្វែងរកកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ EURO 2024។

ទាក់ទងនឹងរឿងខាងលើ លោក Mourinho បាននិយាយថា៖
អេស្ប៉ាញ គឺ ជាក្រុមដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលជាងគេ តាមរបៀបដែលក្រុមមានការវិវឌ្ឍន៍ ព្រោះពួកគេជាក្រុមថ្មីមួយ។ សម្រាប់ខ្ញុំ ពេលនេះ អេស្ប៉ាញ ជា ក្រុមដែលលេងបានល្អជាងគេក្នុងព្រឹត្តិការណ៍ EURO 2024 នេះ៕

ប្រភព៖ metro