អង់គ្លេស៖ អតីតកីឡាករក្លិប Manchester United លោក Roy Keane បានចុចឈ្មោះ Bukayo Saka ជា កីឡាករដែលលោកជឿជាក់ថា អាចចូលរួមជាមួយគ្រប់ក្រុមទាំងអស់នៅលើលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ លោក Roy Keane បានលើកឡើងបែបនេះ បន្ទាប់ពី Saka បានរួមចំណែកជួយឲ្យ អង់គ្លេស ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ EURO 2024 ពោល យើងមើលឃើញថា គេបានបង្ហាញខ្លួនជាជម្រើសដំបូងគ្រប់ការប្រកួតទាំងអស់ ហើយ អាចឆ្លាស់តំបន់លេងបានទាំង ប្រយុទ្ធស្លាបស្តាំ និង ការពារស្លាបឆ្វេង។

ទាក់ទងនឹងរឿងខាងលើ លោក Roy Keane បាននិយាយថា៖
Saka គាត់មានសមត្ថភាពចូលរួមជាមួយគ្រប់ក្រុមទាំងអស់នៅលើលោក។ ពួកយើងនិយាយពី Jude Bellingham និង កីឡាករផ្សេងៗទៀត ប៉ុន្តែ ក្នុងវ័យប៉ុណ្ណេះ Saka បានបង្ហាញខ្លួនច្រើនមែនទែន។ ក្នុងការលេងនៅ Arsenal វាមានការទាមទារខ្លាំងណាស់ដើម្បីក្លាយជាតារាឆ្នើមមួយសប្តាហ៍ហើយមួយសប្តាហ៍ទៀត វាមិនងាយស្រួលទេនៅពេលដែលអ្នកលេងជាតួនាទីខ្សែប្រយុទ្ធ៕

ប្រភព៖ metro