កម្ពុជា៖ កីឡាកររឿង សោភ័ណ្ឌ បានធ្វើការវិភាគខ្លះៗអំពីកីឡាកររបស់កម្ពុជាយើង មុនការប្រកួតនៅសង្វៀន Knock Out ក្នុងប្រទេស ជប៉ុន នាថ្ងៃទី ៤ ខែ សីហា ស្អែកនេះ ប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍បំផុត គឺមេធីមហ៊ានអះអាងថា អេ អាំម៉ារីនភូថង នឹងអាចយកឈ្នះលើកីឡាករ ថៃ Dan Siam បានយ៉ាងងាយស្រួល តែផ្ទុយទៅវិញ កីឡាករដែលលោកមានការព្រួយបារម្ភបំផុត ថានឹងអាចក្លាយជាការប្រកួតដ៏តឹងតែង នោះគឺឈុត សេរីវ៉ាន់ថង ដោយគាត់នឹងត្រូវជួបកីឡាករម្ចាស់ផ្ទះជប៉ុន Taimu Hisai។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារ Keylatop មេធីមរឿង សោភ័ណ្ឌ បានបង្ហាញគំនិតសុទិដ្ឋិនិយម ថា "លោកគឺមិនមានអ្វីព្រួយបារម្ភចំពោះអេ អាំម៉ារីន និងពេជ្រ សម្បត្តិ នោះទេ ប៉ុន្តែអ្នកដែលលោកព្រួយបារម្ភ គឺ វ៉ាន់ថង ព្រោះថាកីឡាករដែលមានដើមកំណើតមកពីខេត្ត បាត់ដំបង រូបនេះនឹងត្រូវជួបកីឡាករម្ចាស់ផ្ទះជប៉ុន ដែលមានសមត្ថភាពខ្ពស់ ហើយគេមានចំណុចពិសេសគឺចេញចូលលឿន"។
យ៉ាងណាក៏ដោយ កីឡាកររឿង សោភ័ណ្ឌក៏បានផ្តាំផ្ញើរ និងជូនពរពីចម្ងាយទៅកាន់កីឡាករគុនខ្មែរយើងទាំងបីនាក់ឱ្យទទួលបានជោគជ័យមកកាន់មាតុភូមិវិញផងដែរ ខណៈការប្រកួតនៅថ្ងៃស្អែកនេះ នឹងត្រូវប្រកួតជាលក្ខណៈគុនខ្មែរ ហើយម្យ៉ាងទៀត កីឡាករម្នាក់ៗនឹងទទួលបានប្រាក់រង្វាន់ ៥០ ម៉ឺនយ៉េន ឬស្មើនឹង (៣,៣៥៥ ដុល្លារអាមេរិក) ប្រសិនបើអាចផ្តួលដៃគូឱ្យសន្លប់បាន៕

សូមទស្សនាវីដេអូសម្ភាសន៍ខាងក្រោម៖