បរទេស៖ ជំនួបរវាងស្តេចប្រដាល់ពិភពលោកទាំងពីរ Manny Pacquiao និង Floyd Mayweather ទំនងជានឹងអាចជួបគ្នាម្តងទៀត ដើម្បីជម្រះបញ្ជីចាស់ដែលអ្នកទាំងពីរធ្លាប់ជួបគ្នាម្តងកាលពីឆ្នាំ ២០១៥។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរម្លឹកថា នៅពេលនោះ Pacquiao និង Floyd បានជួបគ្នានៅសង្វៀន MGM Arena ក្នុងរដ្ឋ Nevada នៃប្រទេស សហរដ្ឋអាមេរិក ដោយពេលនោះអ្នកប្រដាល់សញ្ជាតិ ហ្វីលីពីន បានចាញ់ Floyd ដោយពិន្ទុ បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ១២ ទឹក ប៉ុន្តែនៅក្នុងការប្រកួតនោះ ស្តេចប្រដាល់ទាំង ២ បានក្រសោបបានលុយសរុបចូលគ្នាយ៉ាងច្រើនមហាសាល ពោលដល់ជាងកន្លះពាន់លានដុល្លារអាមេរិកឯណោះ។
បន្ទាប់ពីការប្រកួតនោះ ពោលគឺនៅក្នុងឆ្នាំ ២០១៧ និងឆ្នាំ ២០២១ អ្នកប្រដាល់ទាំងពីរក៏បានប្រកាសព្យួរហ្គង់ពីអាជីពជាកីឡាករប្រដាល់ផងដែរ ប៉ុន្តែក្រោយៗមកទៀតទាំង Floyd និង Pacquiao នៅតែទទួលការប្រកួតលក្ខណៈផ្សព្វផ្សាយជាបន្តបន្ទាប់ ជាក់ស្តែងកាលពីឆ្នាំ ២០២១ Floyd បានជួបគ្នាជាមួយអ្នកប្រដាល់រួមជាតិ Logan Paul ចំណែកថ្មីៗនេះ Pacquiao ទើបតែបញ្ចប់ការប្រកួតជាមួយអ្នកប្រដាល់ជប៉ុន Rukiya Anpo។
ហើយឥឡូវនេះមានដំណឹងថា ខាងសង្វៀន Rizin កំពុងតែផ្គូរផ្គងឱ្យអ្នកទាំង ២ ជួបគ្នាម្តងទៀតនៅក្នុងឆ្នាំ ២០២៤ នេះ, នេះបើតាមការអះអាងដោយលោក Nobuyuki Sakakibara ដែលជា ប្រូម៉ូទ័រ ផ្ទាល់ប្រចាំសង្វៀន Rizin របស់ ជប៉ុន។
លោក Sakakibara បានអះអាងថា Paquiaio គឺបានយល់ព្រមទទួលការប្រកួតមួយនេះហើយ ប៉ុន្តែគ្រប់យ៉ាងនៅក្នុងពេលនេះ គឺនៅរង់ចាំតែចម្លើយរបស់ Floyd ប៉ុណ្ណោះ៕
ប្រភព៖ Marca