តារាឆ្នើម Man City រូបនេះ ថា មុនចូលរួមជាមួយក្រុមមេឃខៀវ គឺ Chelsea ចង់បានរូបគេខ្លាំងណាស់

//s9.kh1.co/99/9969af5478a181d92f821ab755d4b15197ed3780.jpg
បាល់ទាត់

 ២៩-សីហា-២០២៤ ១០ព្រឹក · ៩ ខែមុន

តារាឆ្នើម Man City រូបនេះ ថា មុនចូលរួមជាមួយក្រុមមេឃខៀវ គេប៊ិះតែផ្លាស់ទៅ Chelsea បាត់ទៅហើយ

អង់គ្លេស៖ ខ្សែការពារស្លាបស្តាំ Kyle Walker បានទម្លាយឲ្យដឹងថា មុនទទួលបានជោគជ័យក្នុងការចូលរួមជាមួយ Manchester City គឺ ក្រុមតោខៀវ Chelsea ចង់បានរូបគេខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=433,q=100/dc/dc7b452464e2457d2da6c0daadf9137b23719390.png

ជាការពិតណាស់ ក្រោយចាកចេញពី Tottenham កាលពីឆ្នាំ ២០១៧ មកកាន់កីឡដ្ឋាន Etihad Stadium គឺ Walker បានវិវត្តន៍ខ្លួនទៅជាខ្សែការពារស្លាបស្តាំដែលល្អជាងគេម្នាក់នៅលើលោកនាពេលបច្ចុប្បន្ន ក្នុងនោះខ្សែប្រយុទ្ធលំដាប់កំពូលមួយចំនួនពិតជាបានទទួលស្គាល់ថា វាមិនស្រួលនោះទេពេលលេងទល់នឹង Walker ម្តងៗ ដោយសារតែកម្លាំង និង ល្បឿនដ៏លឿនរបស់គេ។

https://s9.kh1.co/__image/w=650,h=428,q=100/72/7273dce980f0e261ac4a9075adedc992cacdeeaf.jpg

ទាក់ទងនឹងរឿងខាងលើ មុនជោគជ័យក្នុងការផ្លាស់មក Man City Walker បានទម្លាយយ៉ាងដូច្នេះថា៖

មានពេលមួយមុនដែលខ្ញុំចូលរួមជាមួយ Man City គឺ Chelsea ពិតជាចង់បានខ្ញុំខ្លាំងណាស់។ យ៉ាងណាខ្ញុំមានការគោរពចំពោះ Spurs ក្នុងនាមជាខ្ញុំមកទីក្រុងឡុងដ៍ដូចគ្នា ខ្ញុំមិនចង់ធ្វើបែបនេះទេ៕

កីឡាករ Kyle Walker
https://s9.kh1.co/__image/w=650,h=434,q=100/5c/5c246c6154bd9f05eabdd5d04ab7cc1b2764941d.png

ប្រភព metro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T