អេស្ប៉ាញ៖ ខ្សែប្រយុទ្ធក្លិបអ្នកមានបុណ្យ FC Barcelona កីឡាករ Robert Lewandowski បានដាក់គោលដៅចង់រកឲ្យបាន ៣៥គ្រាប់ សម្រាប់ការប្រកួតប្រជែងរដូវកាលថ្មីនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ឆ្លងកាត់ ៤ប្រកួតនៅក្នុងរដូវកាលថ្មីនេះ គឺ Lewandowksi រកបាន ៤គ្រាប់ និង កំពុងឈរកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបណ្តោះអាសន្ននៅក្នុងក្របខណ្ឌ La Liga ខណៈ កាលពីរដូវកាលមុន គេរកបានគ្រាប់បាល់សរុប ២៦គ្រាប់ គិតគ្រប់ព្រឹត្តិការណ៍។

ទាក់ទងនឹងរឿងខាងលើ Lewandowksi បាននិយាយថា៖
ខ្ញុំចង់ស៊ុតបញ្ចូលទីឲ្យបានច្រើនជាងរដូវកាលមុន គឺ លើសពី ៣០គ្រាប់ ប្រហែលជា ៣៥គ្រាប់។ ខ្ញុំចង់ពង្រឹងខ្លួនឯងអ្វីដែលខ្ញុំបាត់បង់កាលពីរដូវកាលមុន៕

ប្រភព៖ Sportskeeda