ចុម! កីឡាករឆ្នើមរូបនេះ ថាការឈ្នះពាន Euro របស់ព័រទុយហ្គាល់ គឺ តម្លៃស្មើគ្នាទៅនឹងការឈ្នះពាន World Cup ដែរ

//s9.kh1.co/3b/3b9cf8ee7dae79c592862facf5aadbff588dcf4f.jpeg
បាល់ទាត់

 ០៦-កញ្ញា-២០២៤ ១ល្ងាច · ១១ ថ្ងៃមុន

កីឡាករឆ្នើម រូបនេះ ថា ការឈ្នះពាន Euro របស់ព័រទុយហ្គាល់ គឺ តម្លៃស្មើគ្នាទៅនឹងការឈ្នះពាន World Cup ដែរ

ព័រទុយហ្គាល់៖ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo បានលើកឡើងចំៗថា ការឈ្នះពានរង្វាន់ Euro របស់ ព័រទុយហ្គាល់ គឺ មានតម្លៃស្មើគ្នាដូចនឹងការឈ្នះពានរង្វាន់ World Cup។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/ca/cac75e6c0f809267aab3a9285a5ad9fcf3fb0f72.jpeg

ជាការពិតណាស់ បើយើងបកក្រោយបន្តិច គឺ សមិទ្ធផលធំបំផុតរបស់ Ronaldo ជាមួយក្រុមជម្រើសជាតិ គឺ ការឈ្នះពានរង្វាន់ EURO កាលពីឆ្នាំ ២០១៦ និង Nations League ឆ្នាំ២០១៩ ខណៈ រូបគេមិនធ្លាប់បានស្គាល់រសជាតិឈ្នះពានរង្វាន់ World Cup ឡើយ។

https://s9.kh1.co/__image/w=650,h=366,q=100/0e/0e9155222531242729b41ce77890417e470e80cf.jpeg

យ៉ាងណាមិញ ទាក់ទងនឹងរឿងខាងលើ Ronaldo បាននិយាយថា៖

ការឈ្នះពានរង្វាន់ Euro របស់ព័រទុយហ្គាល់ មានតម្លៃស្មើគ្នាដូចនឹងការឈ្នះ World Cup។ ខ្ញុំបានឈ្នះពានរង្វាន់ពីរជាមួយព័រទុយហ្គាល់ ដែលជាពានខ្ញុំប្រាថ្នាចង់ឈ្នះ។ នេះខ្ញុំមិនមែនលើកទឹកចិត្តខ្លួនឯងដោយរបៀបនេះនោះទេ វាគឺមានរបៀបខុសប្លែកពីគ្នា...។ ខ្ញុំត្រូវបានលើកទឹកចិត្ត ដោយការរីករាយជាមួយនឹងបាល់ទាត់ ហើយនិងកំណត់ត្រាដែលមករកខ្ញុំដោយខ្លួនឯង។ 

កីឡាករ Cristiano Ronaldo
https://s9.kh1.co/__image/w=650,h=366,q=100/e3/e385485b4cc20eae9dbc1d58ac5bbb5d2f29fc39.jpeg

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T