កាន់តែក្តៅហើយ! តាមពិតដោយសារសុខ ធី មើលឃើញខ្លួនឯងឈ្នះត្រង់ចំណុចនេះ ទើបគាត់មិនទទួលស្គាល់លទ្ធផលចាញ់ពុទ្ធ សំបូរ រហូតតម្លៃខ្លួនក៏មិនយក

//s9.kh1.co/f0/f0f6bb99d84d03795c6f11b6c66ba3cc3abdcf2e.jpg
ប្រដាល់

 ០៩-កញ្ញា-២០២៤ ៥ល្ងាច · ៩ ថ្ងៃមុន

តាមពិតដោយសារសុខ ធី មើលឃើញខ្លួនឯងឈ្នះត្រង់ចំណុចនេះ ទើបគាត់មិនទទួលស្គាល់លទ្ធផលចាញ់ពុទ្ធ សំបូរ រហូតតម្លៃខ្លួនក៏មិនយក

កម្ពុជា៖ ការប្រកួតជម្រុះ 8-Man Tournament ដណ្តើមឡានខ្លាញ់គោតម្លៃជាង ៤០,០០០ ដុល្លារអាមេរិក កាលពីថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២៤ យប់មិញនេះបានបញ្ចប់ទៅហើយ ប៉ុន្តែនៅឡើយមានភាពស្រពិចស្រពិល និងភាពចម្រូងចម្រាស់មួយចំនួននៅក្នុងការប្រកួតរវាងសុខ ធី និងពុទ្ធ សំបូរ ដែលបន្តការវែកញែកជាបន្តបន្ទាប់មកដល់ថ្ងៃនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សុខ ធី
សុខ ធី

ជាការពិតណាស់ បេក្ខភាពដែលនឹងត្រូវឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមឡានតម្លៃជាង ៤០,០០០ ដុល្លារអាមេរិក គឺបានរកឃើញជាផ្លូវការហើយ នោះគឺកីឡាករហុង សុវណ្ណចាន់សុធី និងពុទ្ធ សំបូរ។ ខណៈមុនឡើងមកដល់វគ្គនេះ ហុង សុវណ្ណចាន់សុធី បានយកឈ្នះលើ ឡុង ជិន ដោយផ្តួលឱ្យសន្លប់ត្រឹមទឹកទី ១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចំណែកពុទ្ធ សំបូរ វិញបានយកឈ្នះលើសុខ ធី ដោយពិន្ទុនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ទោះបីជាការប្រកួតបានបញ្ចប់ទៅហើយក្តី ប៉ុន្តែសុខ ធី ដែលបានចាញ់ពុទ្ធ សំបូរ គាត់ហាក់មិនពេញចិត្តនឹងលទ្ធផលនេះនោះទេ ហើយជាមួយគ្នានេះ គាត់បានប្រកាសថា តម្លៃខ្លួន និងប្រាក់រង្វាន់នៃការប្រកួតយប់មិញ គាត់មិនយកឡើយសូម្បីមួយរៀល។

រូបភាព
រូបភាព

និយាយនៅក្នុងការ Live លើផេក FB ផ្ទាល់ខ្លួនកាលពីព្រឹកមិញនេះសុខ ធី បានលើកឡើងទាំងមិនអស់ចិត្ត ចំពោះលទ្ធផលកាលពីយប់មិញ ហើយមានមូលហេតុធំមួយ ដែលធ្វើឱ្យគាត់ហាក់មានភាពជឿជាក់ខ្ពស់ ថាគាត់មិនសមចាញ់នៅក្នុងការប្រកួតនោះ ដោយសារតែពុទ្ធ សំបូរ បានខ្ជាក់ធ្មេញការពារនៅដើមទឹកទី ២ ដែលនេះគាត់គិតថា តាមច្បាប់សហព័ន្ធទង្វើរបែបនេះ គឺស្មើមួយរាប់ហើយ។

ទន្ទឹមនឹងនេះសុខ ធី បានបង្ហោះសារមួយទៀតនៅលើ FB ថា "កីឡាសម្រាប់ខ្ញុំ ត្រូវវ៉ៃឈ្នះគឺឈ្នះត្រូវហើយចាញ់គឺចាញ់ តម្លៃខ្លួននិង ប្រាក់រង្វាន់របស់ខ្ញុំ ខ្ញុំមិនយកទេ។ ឱ្យពួកគេយកទៅចែកគ្នាទៅខ្ញុំវ៉ៃឲ្យហ្វ្រី។"

យ៉ាងណាក៏ដោយ នេះគឺជាឆន្ទានុសិទ្ធរបស់ចៅក្រម និងការគិតពីសំណាក់សមីកីឡាករផ្ទាល់ ដូច្នេះយើងនឹងរង់ចាំមើលបន្តទៀត ប៉ុន្តែសុខ ធី បានបញ្ជាក់ហើយ ថាទោះបីជាសហព័ន្ធសើរើឡើងវិញ ហើយផ្តល់លទ្ធផលឱ្យគាត់ឈ្នះវិញក៏ដោយ ក៏គាត់មិនយកដែរ ព្រោះគាត់ចង់ចាញ់ឈ្នះដោយសុក្រឹត្យនៅលើសង្វៀនតែម្តង។

សុខ ធី
សុខ ធី

វីដេអូការ Live របស់សុខ ធី កាលពីព្រឹកមិញ៖

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T