Kane ថាពេលឃើញ Ronaldo ស៊ុតគ្រាប់ទី ៩០១ បានបណ្តុះឆន្ទៈធ្វើឱ្យគាត់កាន់តែចង់ធ្វើរឿងមួយនេះ

//s9.kh1.co/e4/e44d620870fbd6735a6974db83afd7aa471982eb.jpg
បាល់ទាត់

 ១០-កញ្ញា-២០២៤ ២ល្ងាច · ៧ ថ្ងៃមុន

Kane ថាពេលឃើញ Ronaldo ស៊ុតគ្រាប់ទី ៩០១ បានបណ្តុះឆន្ទៈធ្វើឱ្យគាត់កាន់តែចង់ធ្វើរឿងមួយនេះ

បរទេស៖ ប្រធានក្រុមរបស់ក្រុមជម្រើសជាតិ អង់គ្លេស កីឡាករ Harry Kane បានបង្ហាញការកោតសរសើរយ៉ាងខ្លាំងចំពោះ Cristiano Ronaldo ហើយជាមួយគ្នានោះ គាត់បានលើកឡើងថា នៅពេលឃើញខ្សែប្រយុទ្ធរបស់ក្រុម ព័រទុយហ្គាល់ រូបនេះ រកបានគ្រាប់បាល់ទី ៩០១ នៅក្នុងអាជីព ដែលបច្ចុប្បន្នមានវ័យដល់ ៣៩ ឆ្នាំទៅហើយ វាកាន់តែជម្រុញទឹកចិត្តធ្វើឱ្យគាត់ចង់បន្តលេងបាល់ទាត់កាន់តែយូរអង្វែងតាមដែលអាចធ្វើទៅបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Harry Kane
 Harry Kane

ជាការពិតណាស់ កាលពីពេលថ្មីៗនេះ Ronaldo ទើបតែបានបំបែកកំណត់ត្រាដ៏ធំមួយ ដោយបានក្លាយជាកីឡាករបាល់ទាត់ដំបូងគេ ដែលអាចរកបានគ្រាប់បាល់សរុបបានចំនួន ៩០០ គ្រាប់នៅក្នុងអាជីព បន្ទាប់ពីស៊ុតបញ្ចូលទីមួយគ្រាប់ទល់នឹងក្រុមជម្រើសជាតិ ក្រូអាត នៅក្នុងការប្រកួតពាន Nations League។ ហើយបន្តមកទៀត គាត់បានរកបានគ្រាប់បាល់ ១ គ្រាប់ទៀត ដែលជាគ្រាប់ទី ៩០១ នៅក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិ ស្កុតលែនដ៍។

Cristiano Ronaldo
Cristiano Ronaldo

ក្រោយឃើញពីអស្ចារ្យរបស់ Ronaldo បែបនេះ Kane ដែលបច្ចុប្បន្នមានវ័យ ៣១ ឆ្នាំ បានថ្លែងប្រាប់សារព័ត៌មានបរទេសយ៉ាងដូច្នេះថា៖

ខ្ញុំមានអារម្មណ៍ថា ពិតជាមានភាពល្អប្រសើរណាស់ ទាំងផ្លូវកាយ និងផ្លូវចិត្តចំពោះការឈរនៅលើភាពកំពូលក្នុងអាជីពរបស់ខ្ញុំ។ នៅពេលដែលអ្នកបានមើលកីឡាករផ្សេងដូចជា Cristiano Ronaldo ដែលទើបតែរកបានគ្រាប់បាល់ទី ៩០១ នៅក្នុងអាជីពរបស់គាត់កាលពីម្សិលមិញ ហើយទាំងដែលបច្ចុប្បន្នគាត់មានវ័យ ៣៩ ឆ្នាំទៅហើយ វាគឺបានជម្រុញទឹកចិត្តកាន់តែខ្លាំង ធ្វើឱ្យខ្ញុំចង់លេងបាល់ឱ្យបានយូរអង្វែងតាមដែលអាចធ្វើទៅបាន៕

កីឡាករ Harry Kane
 Harry Kane
 Harry Kane

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T