ញាក់សាច់! Haaland នៅសល់តែមួយគ្រាប់ទៀតប៉ុណ្ណោះ នឹងអាចបំបែកកំណត់ត្រាពិសេសមួយនេះរបស់ Ronaldo

//s9.kh1.co/a5/a55f2217adb46c30f97c717081f33df23a32d17c.jpg
បាល់ទាត់

 ១៧-កញ្ញា-២០២៤ ២ល្ងាច · ២ ថ្ងៃមុន

Haaland នៅសល់តែមួយគ្រាប់ទៀតប៉ុណ្ណោះ នឹងអាចបំបែកកំណត់ត្រាមួយនេះរបស់ Ronaldo

បរទេស៖ ខ្សែប្រយុទ្ធរបស់ក្រុមមេឃខៀវ Manchester City កីឡាករ Erling Haaland កំពុងស្ថិតនៅលើផ្លូវ ក្នុងការតាមបំបែកកំណត់ត្រាស៊ុតបញ្ចូលទីមួយរបស់ Cristiano Ronaldo។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Erling Haaland
Erling Haaland

ជាការពិតណាស់ Haaland គឺត្រូវការត្រឹមតែមួយគ្រាប់ទៀតប៉ុណ្ណោះ ដើម្បីអាចបំបែកកំណត់ត្រារកបានគ្រាប់បាល់ ១០០ គ្រាប់ឱ្យក្លិបលឿនជាងគេបំផុតរបស់ Ronaldo ក្នុងប្រវត្តិសាស្ត្របាល់ទាត់។

Ronaldo បានបង្កើតកំណត់ត្រាក្លាយជាកីឡាករ ដែលអាចរកបានគ្រាប់បាល់បានចំនួន ១០០ គ្រាប់ឱ្យក្លិបលឿនជាងគេបំផុត ដោយចាយការប្រកួតត្រឹមតែ ១០៥ ប្រកួត បន្ទាប់ពីចូលរួមជាមួយ Real Madrid នៅក្នុងឆ្នាំ ២០០៩។

Cristiano Ronaldo
Cristiano Ronaldo

បច្ចុប្បន្នកំណត់ត្រានេះ កំពុងត្រូវបាន Erling Haaland តាមពីក្រោយយ៉ាងប្រកៀកប្រកិត ដោយរូបគេត្រូវការគ្រាប់បាល់ត្រឹមតែមួយគ្រាប់ទៀតប៉ុណ្ណោះ ដើម្បីសម្រេចគ្រាប់ទី ១០០ នៅក្នុងអាជីពរបស់ខ្លួនជាមួយ Man City ខណៈឥឡូវនេះរូបគេកំពុងមាន ៩៩ គ្រាប់ក្នុងដៃ បន្ទាប់ពីចាយការប្រកួតចំនួន ១០៣ ប្រកួត។

ដូច្នេះប្រសិនបើប្រកួតក្រោយ Haaland អាចរកបាន ១ គ្រាប់ទៀត នោះរូបគេនឹងគ្រងតំណែងក្លាយជាកីឡាករ ដែលរកគ្រាប់បាល់បាន ១០០ គ្រាប់ឱ្យក្លិបលឿនជាងគេបំផុតវិញម្តង៕

Erling Haaland
Erling Haaland

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T