កម្ពុជា៖ គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas បាននិយាយយ៉ាងក្តុកក្តួល បន្ទាប់ពីលោកបរាជ័យក្នុងការដឹកនាំក្រុមគោព្រៃកម្ពុជា ឡើងទៅកាន់វគ្គជម្រុះចែកពូលនៃពានរង្វាន់ AFC Asian Cup 2027។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ក្នុងការប្រកួតរវាង ក្រុមជម្រើសជាតិកម្ពុជា ទល់នឹង ក្រុមជម្រើសជាតិស្រីលង្កា កាលពីយប់មិញ បានអូសបន្លាយដល់វគ្គថែមម៉ោង និង វគ្គប៉េណាល់ទីកាត់សេចក្តី១១ម៉ែត្រ បន្ទាប់ពីក្រុមទាំងពីរបានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២ទល់នឹង២ ប៉ុន្តែ គួរឲ្យសោកស្តាយ យើងបរាជ័យក្នុងលទ្ធផល ២ទល់នឹង៤ ក្នុងការទាត់បាល់ប៉េណាល់ទី ធ្វើឲ្យក្រុមកម្ពុជាត្រូវហាលអាវត្រឹមវគ្គជម្រុះជុំទីមួយនៃពានរង្វាន់ AFC Asian Cup 2027។

ទាក់ទងនឹងរឿងខាងលើ ក្នុងអត្ថបទដកស្រង់ពី Camsports ក្រោយចប់ការប្រកួត លោក Felix Dalmas បាននិយាយថា៖
ចុងក្រោយ អរគុណដល់អ្នកគាំទ្រ អរគុណខ្លាំងណាស់ដល់កីឡាករ សម្រាប់អ្វីដែលគេបានធ្វើ អរគុណដល់ប្រជាជនកម្ពុជាទាំងអស់ ទាំងអ្នកដែលមកទីនេះ និងមើលការប្រកួតយើង។ ខ្ញុំសង្ឃឹមថាកម្ពុជានឹងខ្លាំង បន្តធ្វើឲ្យបានល្អបំផុត ប៉ុន្តែពួកគេត្រូវតែរួបរួមគ្នាទាំងអស់គ្នា នៅលើផ្លូវតែមួយ ទៅមុខរួមគ្នា។ កម្ពុជាមានការដើរលើផ្លូវដ៏ត្រឹមត្រូវមួយនាពេលអនាគត ប្រសិនបើអ្នកទាំងអស់គ្នាទៅមុខរួមគ្នា។»
