បរទេស៖ ខ្សែប្រយុទ្ធក្លិប Al-Nassr កីឡាករ Cristiano Ronaldo បាននិយាយចំៗថា Real Madrid ជា ក្រុមដែលខ្លាំង និង អស្ចារ្យជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ បើយើងនិយាយពី Ronaldo គឺ គេអាចរាប់បានថាជាវីរបុរសម្នាក់របស់ Real Madrid ដែលបានចូលរួមជាមួយក្លិបពីចន្លោះឆ្នាំ ២០០៩-២០១៨ ដោយបានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្រ្តក្លិប ជាពិសេសមិទ្ធផលធំបំផុត គឺ ការឈ្នះពានរង្វាន់ Champions League ដល់ទៅ ៤សម័យ ជាមួយក្រុមអធិរាជស។
ទាក់ទងនឹងរឿងខាងលើ Ronaldo បាននិយាយថា៖
Real Madrid គឺជាក្លិបល្អបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របាល់ទាត់ ហើយ ខ្ញុំសប្បាយចិត្តណាស់ដែលបានលេងនៅទីនោះ។ ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្រ្តក្លិប ហើយ យើងបានឈ្នះ Champions League បួនដងជាមួយគ្នា។

ប្រភព៖ Fabrizio Romano