ចង់បានយ៉ាងណាក៏មិនទៅ ទីបំផុត Zidane ទម្លាយហេតុផលពិតហើយ អំពីវាំងនននៅពីក្រោយការបដិសេធមិនព្រមចូលដឹកនាំ Man UTD

//s9.kh1.co/c9/c92fb9643d4385f504fa0386ee6848529fab8304.jpg
បាល់ទាត់

 ១១-កញ្ញា-២០២៤ ២ល្ងាច · ៦ ថ្ងៃមុន

ចង់បានយ៉ាងណាក៏មិនទៅ ទីបំផុត Zidane ទម្លាយហេតុផលពិតហើយ អំពីវាំងនននៅពីក្រោយការបដិសេធមិនព្រមចូលដឹកនាំ Man UTD

បរទេស៖ អតីតអ្នកចាត់ការរបស់ Real Madrid លោក Zinedine Zidane បានទម្លាយពីមូលហេតុធំមួយ ដែលធ្វើឱ្យលោកបដិសេធមិនព្រមទៅដឹកនាំក្លិបបិសាចក្រហម Manchester United និងក្លិបផ្សេងៗនៅ Premier League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Zinedine Zidane
លោក Zinedine Zidane

ជាការពិតណាស់ ចាប់តាំងពីលោក Zidane ចាកចេញពី Real Madrid នៅក្នុងឆ្នាំ ២០២១ លោកតែងតែត្រូវបានក្លិបនៅ អង់គ្លេស ជាពិសេស Man UTD ដាក់ក្តីជឿជាក់ចង់បានរូបលោកទៅដឹកនាំក្រុមរបស់ពួកគេ ខណៈនៅរដូវកាលនេះ ក្រុមបិសាចក្រហមមានពាក្យចចាមអារ៉ាម ថាពួកគេចង់បានរូបលោកទៅដឹកនាំម្តងទៀតហើយ បន្ទាប់ពីអ្នកចាត់ការបច្ចុប្បន្នលោក Erik ten Hag ដឹកនាំក្រុមក្នុងការចាប់ផ្តើមរដូវកាលថ្មី ៣ ប្រកួតដំបូងពុំទទួលបានលទ្ធផលល្អ។

លោក Erik ten Hag
លោក Erik ten Hag

យ៉ាងណាក៏ដោយ លោក Zidane គឺមិនព្រមទទួលយកការងារនៅទីនោះនោះទេ ដោយសារតែលោកគឺមិនសូវស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសា អង់គ្លេស នេះបើតាមការអះអាងដោយបុរសសញ្ជាតិ បារាំង វ័យ ៥២ ឆ្នាំរូបនេះផ្ទាល់។

ដកស្រង់ពាក្យសម្តីដើមចេញពី ESPN លោក Zidane បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

តើខ្ញុំចង់ទៅដឹកនាំក្លិប Manchester United ដែរឬទេ? មែនទែនទៅខ្ញុំយល់អំពីភាសាអង់គ្លេស ប៉ុន្តែខ្ញុំគឺមិនស្ទាត់ជំនាញនោះទេ។ ខ្ញុំដឹងថា មានគ្រូបង្វឹកមួយចំនួន ដែលព្រមទទួលយកការដឹកនាំនៅក្លិបនោះ ទោះបីជាពួកគេមិនអាចនិយាយភាសានៅក្នុងប្រទេសនោះបានក៏ដោយ ប៉ុន្តែរបៀបខ្ញុំធ្វើការគឺខុសពីនេះ៕

លោក Zinedine Zidane
លោក Zinedine Zidane
លោក Zinedine Zidane

ប្រភពESPN

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T