Ronaldo និយាយដោយភាពជឿជាក់លើ Mbappe បែបនេះ ក្រោយគេដើរតាមគន្លងខ្លួនមកចូលរួមជាមួយ R.Madrid

//s9.kh1.co/22/22337bbc5f8a841b8abd68e9ba05d1c0e65b5918.jpg
បាល់ទាត់

 ១១-កញ្ញា-២០២៤ ៤ល្ងាច · ៦ ថ្ងៃមុន

Ronaldo និយាយដោយភាពជឿជាក់លើ Mbappe បែបនេះ ក្រោយគេដើរតាមគន្លងខ្លួនមកចូលរួមជាមួយ R.Madrid

បរទេស៖ វីរបុរសរបស់ Real Madrid កីឡាករ Cristiano Ronaldo បានបង្ហាញក្តីជឿជាក់ជាខ្លាំងលើ Kylian Mbappe បន្ទាប់ពីប្រធានក្រុមរបស់ក្រុមជម្រើសជាតិ បារាំង រូបនេះ បានដើរតាមគន្លងរបស់គាត់ទៅចូលរួមជាមួយនឹងក្លិបអធិរាជស Real Madrid។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/2a/2a48f14d411a2072475d049a2757c76b64ba229d.png

ជាការពិតណាស់ Mbappe គឺជាអ្នកគាំទ្រដ៏ងប់ងល់ម្នាក់របស់ Ronaldo តាំងតែពីរូបគេនៅកុមារភាពមកម្ល៉េះ ហើយនៅរដូវក្តៅនេះ គេបានសម្រេចក្តីស្រមៃរបស់ខ្លួន ដោយដើរតាមគន្លងរបស់ CR7 ផ្លាស់ទៅចូលរួមជាមួយក្រុមម្ចាស់ជើងឯកពាន Champions League ១៤ សម័យ ក្នុងកុងត្រារយៈពេល ៥ ឆ្នាំ ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៩។

https://s9.kh1.co/__image/w=650,h=434,q=100/55/55983a087020aa6e733657206302b4206414f42d.png

ទាក់ទងនឹងរឿងខាងលើ Ronaldo បាននិយាយពី Mbappe យ៉ាងដូច្នេះថា៖

ខ្ញុំគិតថា Kylian នឹងធ្វើបានល្អខ្លាំងនៅ Real Madrid។ រចនាសម្ព័ន្ធក្លិបគឺល្អខ្លាំង និងរឹងមាំ។ ពួកគេមានគ្រូបង្វឹក និងប្រធានក្លិបដ៏អស្ចារ្យ។ ប្រាកដណាស់ គាត់នឹងធ្វើបានល្អនៅទីនោះ៕

កីឡាករ Cristiano Ronaldo
https://s9.kh1.co/__image/w=650,h=434,q=100/1b/1bd2ec3a9551c047380cb03148f7e7417a08676d.png

ប្រភពFabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T