អង់គ្លេស៖ អតីតខ្សែប្រយុទ្ធក្លិប Manchester United លោក Michael Owen បានលើកឡើងថា Antony មិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីអាចបន្តអាជីពរបស់គាត់ក្នុងការលេងនៅក្របខណ្ឌ Premier League ឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ឆ្លងកាត់ការប្រកួត Premier League ៥ប្រកួតកន្លងមកនេះ គឺ Antony មាននាទីលេងនៅលើទីលានត្រឹមតែជាងមួយនាទីប៉ុណ្ណោះក្នុងការប្រកួតប្តូរចូលចុងម៉ោងទល់នឹង Brighton ខណៈ តំបន់លេងប្រយុទ្ធស្លាបរបស់គេ បច្ចុប្បន្ននៅក្នុងក្រុមត្រូវបានរ៉ាប់រងដោយ Alejandro Garnacho, Amad Diallo និង Marcus Rashford ទៅហើយ។

ទាក់ទងនឹងរឿងខាងលើ លោក Owen បាននិយាយថា៖
ខ្ញុំមិនបានឃើញពីគុណផលអ្វីសោះរបស់ Antony ចាប់តាំងពីគាត់ផ្លាស់មកទីនេះ។ គាត់មានសមត្ថភាពទេពកោសល្យ ប៉ុន្តែ គាត់នឹងមិនជោគជ័យនៅ Premier League ឡើយ។ ខ្ញុំគិតថា គាត់មិនលឿនទេ ពេលដែលគាត់ធ្វើស្ទីលញាក់បាល់ហើយ គាត់មិនមានល្បឿនគ្រប់គ្រាន់ដើម្បីទៅផុតខ្សែការពារ៕

ប្រភព៖ Sportkseeda