ប្រដាល់៖ អ្នកលេងជង្គង់ទិព្វពិឃាដ ព្រំ សំណាង បានទម្លាយឲ្យដឹងថា មុនសម្រេចចិត្តទទួលយកការប្រកួតកម្មវិធីធំនៅប្រទេសអង់គ្លេស គឺ ពីដំបូងឡើយលោកគ្រូរបស់គាត់មិនចង់ឲ្យគាត់ចេញទៅប្រកួតនៅទីនោះទេ ពីព្រោះតែកម្មវិធីនោះ ជា កម្មវិធីធំលំដាប់ពិភពលោក និង ពិបាកស្វែងរកជ័យជម្នះត្រឡប់មកវិញណាស់ ប៉ុន្តែ ព្រំ សំណាង នៅតែជម្នះដើម្បីទៅប្រកួត និង ផ្សព្វផ្សាយគុនខ្មែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ព្រំ សំណាង នឹងត្រូវមានកាត្វកិច្ចសំខាន់ក្នុងការចេញទៅផ្សព្វផ្សាយគុនខ្មែរនាទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នៅថ្ងៃទី ១៩ ខែតុលា ខាងមុខនេះ ទល់នឹង កីឡាករប៉ូឡូញ Bartek Paszczyk នៃកម្មវិធី MTGP 90 ខណៈ ក្នុងនោះក្រៅពី ព្រំ សំណាង យើងក៏មានកីឡាករគុនខ្មែរពីររូបទៀតផងដែរ នឹងចេញដំណើរទៅប្រកួតនៅប្រទេសអង់គ្លេសកម្មវិធីខាងលើដូចគ្នា ក្នុងនោះរួមមាន រឿង សោភ័ណ្ឌ និង ថៃ រ៉េត។
យ៉ាងណាមិញ ទាក់ទងនឹងរឿងខាងលើ ព្រំ សំណាង បាននិយាយថា៖
ពីដំបូង គ្រូខ្ញុំមិនចង់ឲ្យចេញទៅទេ ដោយសារកម្មវិធីនេះ ជា កម្មវិធីពិភពលោក លំដាប់អឺរ៉ុប គាត់ធ្លាប់ឆ្លងកាត់ក្រៅច្រើន គាត់ថាកម្មវិធីនេះពិបាកក្នុងការស្វែងរកជ័យជម្នះ។ ខ្ញុំគ្រាន់តែឮគ្រូនិយាយចឹង ចង់ព្រឺរោមដែរ ប៉ុន្តែ ខ្ញុំនឹងប្រឹងប្រែងហ្វឹកហាត់ដើម្បីស្វែងរកជ័យជម្នះ និង លើកមុខមាត់គុនខ្មែរនៅលើឆាកអន្តរជាតិ៕





