មិនមែន Kane រឺ Bellingham ទេ! Rooney ថា ម្នាក់នេះជាកីឡាករល្អជាងគេរបស់អង់គ្លេសបច្ចុប្បន្ន

//s9.kh1.co/75/75a620a0be1c644bcb9213b3c168ff6684778d0a.jpeg
បាល់ទាត់

 ០៨-តុលា-២០២៤ ៨ព្រឹក · ២ ខែមុន

Rooney ថា ម្នាក់នេះជាកីឡាករល្អជាងគេរបស់អង់គ្លេសបច្ចុប្បន្ន

អង់គ្លេស៖ អតីតខ្សែប្រយុទ្ធឆ្នើម លោក Wayne Rooney បានរំលងឈ្មោះរបស់ Jude Bellingham និង Harry Kane ដោយបាន ចុចឈ្មោះ Phil Foden ជា កីឡាករអង់គ្លេសល្អជាងគេនៅពេលបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/7c/7ca1c1490602d0d52df98bba0f171f4999393106.jpeg

ជាការពិតណាស់ បើយើងនិយាយពី Kane បច្ចុប្បន្ន គេកំពុងកាន់កាប់កំណត់ត្រាជាអ្នករកគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្រ្តក្រុមជម្រើសជាតិអង់គ្លេស រីឯ Bellingham ដែលទើបតែមានវ័យ ២១ឆ្នាំ នៅមានអនាគតវែងឆ្ងាយទៀតជាមួយក្រុមជម្រើសជាតិ យ៉ាងណា លោក Rooney បានចាត់ទុក Foden ទៅវិញទេ ជា កីឡាករល្អជាងគេរបស់អង់គ្លេស។

ទាក់ទងនឹងរឿងខាងលើ Rooney បាននិយាយថា៖

សម្រាប់ខ្ញុំ Foden ជា កីឡាករអង់គ្លេសល្អជាងគេ។ ខ្ញុំដឹងថា គាត់មិនសូវបានបង្ហាញខ្លួនទេក្នុងរដូវកាលនេះ ប៉ុន្តែ គាត់ជាកីឡាករល្អជាងគេដែលអង់គ្លេសកំពុងមាន។ Cole Palmer កំពុងធ្វើបានល្អនៅ Chelsea Bellingham ដូចគ្នានៅ Real Madrid ប៉ុន្តែ សម្រាប់ខ្ញុំ ចូលចិត្តមើលការលេងរបស់ Foden ណាស់៕

លោក Wayne Rooney
https://s9.kh1.co/__image/w=650,h=434,q=100/29/29cb5c258ba5bf37328d5097fb5a2d23e0d787f2.jpeg

ប្រភព Metro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T