ប្រដាល់៖ នាប៉ុន្មានថ្ងៃនេះមានព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍ថា ក្រុមកីឡាករជើងខ្លាំងមកពីសង្វៀន Knock Out របស់ ជប៉ុន នឹងធ្វើដំណើមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី ១៥ ខែ វិច្ឆិកា ខាងមុខ ដើម្បីប្រកួតតទល់នឹងក្រុមកីឡាករគុនខ្មែរ របស់កម្ពុជាយើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះបីជាយ៉ាងណាក៏ដោយ ទាក់ទងនឹងព័ត៌មានផ្សេងៗ គឺមិនទាន់មានការប្រកាសដោយខាងភាគីកម្ពុជាយើងនៅឡើយទេ ប៉ុន្តែបើយើងងាកទៅមើលខាង Knock Out វិញ គឺគេបានប្រកាសជាផ្លូវការហើយនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ២៣ ខែ តុលា កន្លងទៅ ថានៅពាក់កណ្តាលខែ វិច្ឆិកា ខាងមុខ ពួកគេនឹងបញ្ជូនជើងខ្លាំងរបស់ពួកគេ ៥ នាក់ មកប្រកួតតទល់នឹងកីឡាករ កម្ពុជា។
សម្រាប់សមាសភាពកីឡាករជប៉ុន និងកីឡាករគុនខ្មែរទាំង ៥ គូ ដែលខាង Knock Out បានប្រកាស ក្នុងនោះមានគូទី ១ កីឡាករ Yota នឹងត្រូវជួបជាមួយចាន់ រតនា ក្នុងទម្ងន់ ៦២.៥ គ.ក, គូទី ២ Kanato នឹងត្រូវជួបជាមួយ ធី វ៉ារិទ្ធ ក្នុងទម្ងន់ ៦៣ គ.ក, គូទី ៣ កីឡាករ Kyohei Furumura នឹងត្រូវជួបជាមួយ ម៉ឺន មេឃា ក្នុងទម្ងន់ ៦៣.៥ គ.ក, គូទី ៤ កីឡាករ Soichiro Arata នឹងត្រូវជួបជាមួយ ឈុត សេរីវ៉ាន់ថង ក្នុងទម្ងន់ ៦០ គ.ក និងគូទី ៥ គឺកីឡាករ Ken Shinohara នឹងត្រូវជួបជាមួយកីឡាករ ផានិត គុនខ្មែរ ក្នុងទម្ងន់ ៥៥ គ.ក។
គួររម្លឹកថា កាលពីខែ សីហា កន្លងទៅ ខាងកម្ពុជា ធ្លាប់បានបញ្ជូនកីឡាករគុនខ្មែរចំនួន ៣ រូបទៅចូលរួមក្នុងសង្វៀន Knock Out ម្តងហើយ ដែលពេលនោះរួមមានឈុត សេរីវ៉ាន់ថង, ពេជ្រ សម្បត្តិ និងអេ អាំម៉ារីនភូថង ហើយជាលទ្ធផលយើងទទួលបានជ័យជម្នះ ២ នាក់ និងចាញ់ ១ នាក់៕