អឺរ៉ុប៖ អតីតខ្សែប្រយុទ្ធក្លិប Manchester City លោក Sergio Aguero បាននិយាយចំៗថា Lamine Yamal មានទេពកោលសល្យល្អជាង Vinicius JR បើមើលតាមអាយុរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ បើយើងពីកិត្តិនាម និង សមត្ថភាពរបស់ Lamine Yamal និង Vinicius នាពេលបច្ចុប្បន្ន គឺ ឡើងដល់កម្រិតកំពូលហើយ ពោល ពួកគេសុទ្ធតែជាកម្លាំងស្នូលមិនអាចខ្វះបានទាំងនៅក្នុងក្លិបអាជីព និង ក្រុមជម្រើសជាតិ។
យ៉ាងណាមិញ ទាក់ទងនឹងរឿងខាងលើ Aguero បាននិយាយថា៖
Yamal មានទេពកោសល្យខ្លាំងជាង Vinicius ទោះបីជា Vinicius មានបទពិសោធន៍ និង ធ្លាប់ឈ្នះពានច្រើនជាងក៏ដោយនៅ Real Madrid។ Vinicius ជា កីឡាករល្អជាងគេទាំង ៣នាក់ នៅលើលោកនាពេលបច្ចុប្បន្ន ប៉ុន្តែ បើមើលទៅតាមអាយុ និង ទេពកោសល្យ ខ្ញុំសុំជ្រើសយក Yamal៕

ប្រភព៖ Fabrizio Romano