បរទេស៖ អតីតវីរបុរសក្លិប Arsenal លោក Emmanuel Petit បានទទូចចង់ឃើញ Rodrygo ផ្លាស់មកកាន់កីឡដ្ឋាន Emirates Stadium និង ជឿជាក់ថា រូបគេនឹងក្លាយជាតារាឆ្នលមប្រចាំក្រុម ប្រសិនបើរូបគេព្រមចូលរួមជាមួយក្រុមកាំភ្លើងធំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ចាប់តាំងពីចាកចេញពី Santos មកចូលរួមជាមួយ Real Madrid កាលពីឆ្នាំ ២០១៩ មក គឺ Rodrygo ទទួលបានជោគជ័យខ្លាំងមែនទែនក្នុងការឈ្នះពានរង្វាន់ធំៗដូចជា Champions League ២ដង La Liga ៣ដង និង ពានរង្វាន់ជាច្រើនផ្សេងៗទៀត ប៉ុន្តែ បើយើងនិយាយពីភាពល្បីល្បាញប្រចាំក្រុម គឺ រូបគេនៅក្រោម Vinicius, Jude Bellingham និង Kylian Mbappe នៅឡើយទេ ដូច្នេះវាអាចនឹងពិបាកបន្តិចប្រសិនបើរូបគេមានក្តីស្រមៃចង់ឈ្នះពានរង្វាន់បុគ្គលដូចជា Ballon d'Or ជាដើម។

ក្នុងនោះទាក់ទងនឹងរឿងខាងលើ លោក Petit បាននិយាយថា៖
Arsenal ត្រូវតែចុះហត្ថលេខាយក Rodrygo ពី Real Madrid។ សមត្ថភាពគាត់ត្រូវបានគេមើលរំលង និង នៅក្រោមស្រមោលរបស់ Vinicius និង Mbappe។ គាត់អាចនឹងក្លាយជា Superstar ប្រចាំ Arsenal គាត់អាចស៊ុតបញ្ចូលទី បញ្ជូនបាល់ និង មានថាមពលខ្លាំងនៅលើទីលាន៕

ប្រភព៖ metro