អេស្ប៉ាញ៖ អតីតវីរបុរសក្លិប Barcelona លោក Thierry Henry បានប្រដូចពីទម្រង់លេងរបស់ក្រុមអ្នកមានបុណ្យបច្ចុប្បន្ន គឺ ដូចកាលឆ្នាំ ២០១១ អ៊ីចឹង និងបានប្រៀបធៀប Lamine Yamal, Raphinha និង Pedri ទៅនឹងវីរបុរសរបស់ក្រុមផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ លោក Henry បានលើកឡើងបែបនេះ បន្ទាប់ពីកាលពីថ្ងៃអាទិត្យកន្លងទៅនេះ Barcelona បានយកឈ្នះ គូប្រជែងកាន់ឆ្នាំ Real Madrid ដល់ទៅ ៤ទល់នឹង០ នាកីឡដ្ឋាន Santiago Bernabeu ក្នុងការប្រកួតក្របខណ្ឌ La Liga ក្នុងនោះរកបានគ្រាប់បាល់ដោយ Robert Lewandowski ២គ្រាប់ Lamine Yamal និង Raphinha ម្នាក់មួយគ្រាប់។

ទាក់ទងនឹងរឿងខាងលើ លោក Henry បាននិយាយថា៖
ក្រុមនៅអឺរ៉ុបភ័យខ្លាច Real Madrid ប៉ុន្តែ Real Madrid ភ័យ Barcelona។ Lamine Yamal លេងដូចជា Messi រីឯ Raphinha ជា Ronaldinho និង Pedri ជា Iniesta។ វាប្រៀបបានដូចជាទស្សនាការលេងរបស់ Barcelona កាលពីឆ្នាំ ២០១១ អ៊ីចឹង។ ពួកគេបានត្រឡប់មកដូចពីមុនវិញហើយ គ្មានក្រុមអ្នកណាអាចបញ្ឈប់ពួកគេបានឡើយ ហើយ ពួកគេនឹងឈ្នះអ្វីៗគ្រប់យ៉ាង៕

ប្រភព៖ sportskeeda